ព្រះវិហារ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ត នាយឧត្តមសេនីយ៍ ខេង សាមេធ អគ្គស្នងការរងនគរបាលជាតិនិងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំភូមិភាគទី៤និងទី៥ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២២។
ក្នុងឱកាសដ៏មហោឡារិកនេះ សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្ត នាយឧត្តមសេនីយ៍ ខេង សាមេធ អគ្គស្នងការរងនគរបាលជាតិនិងជាមេបញ្ជាការគណៈ បញ្ជាការនគរបាលជាតិប្រចាំភូមិភាគទី៤និងទី៥ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ និងសម្តេចបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងបេសកកម្មនានា ដើម្បីរួមចំណែកក្នុងការដឹកនាំនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អោយបានកាន់តែរីកចម្រើនរុងរឿងតទៅមុខទៀត។
ជាថ្មីម្ដងទៀត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជូន ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និង ចៅៗទាំងអស់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

