ស.ស.យ.ក ខេត្តព្រះវិហារបើកកិច្ចប្រជុំបូលសរុបលទ្ធផលការងារឆ្នាំ២០២១និងដាក់ ទិសដៅបន្តឆ្នាំ២០២២

ដោយ៖ ស៊ឹម ចរិយា

ព្រះវិហារ៖នៅព្រឹកថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិ ហារ បានរៀបចំកិច្ចប្រជុំបូលសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅការងារ បន្តឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ ចាមនិងជាសមាជិកអចិន្ត្រៃ ស.ស.យ.ក ថ្នាក់កណ្តាលទទួលបន្ទុកខេត្តព្រះវិហារ ឯកឧត្តម យ៉ុង គឹមហ៊ាន ប្រធាន ស.ស.យ.ក ខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីប្រធាន អនុប្រធាន សមាជិកសមាជិការ តាមបណ្តាក្រុងស្រុកទាំង៨ទូទាំងខេត្តព្រះវិហារ.

ក្រោយពីបានស្តាប់របាយការណ៍របស់ឯកឧត្តម យ៉ុង គឹមហ៊ាន ប្រធាន ស.ស.យ.ក ខេត្តព្រះវិហាររួចមក ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃ ស.ស.យ.ក ថ្នាក់កណ្តាលទទួលបន្ទុកខេត្តព្រះវិហារ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់សមាជិកសមាជិការ ស.ស.យ.ក ខេត្តព្រះវិហារទាំងអស់ដែលបានលះបង់កម្លាំង កាយចិត្តបម្រើផលប្រយោជន៍ដល់សង្គមជាតិ។

ក្នុងឱកាសនោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  សមាជិកអចិន្ត្រៃ ស.ស.យ.ក ថ្នាក់កណ្តាលទទួលបន្ទុកខេត្តព្រះវិហារបានជំរុញ ណែនាំដល់ ក្រុម យុវជន ស.ស.យ.ក ឲ្យ បន្តរួមសាមគ្គីគ្នា  រួមសុខរួមទុក្ខ ជាមួយគ្នា  និងសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន  ធ្វើការងារជាក្រុម ដោយមានការយោគយល់អធ្យាស្រ័យ និងការកែលម្អគ្នាទៅវិញទៅមក។  ជាពិសេសត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងសមត្ថភាពយុវជនទាំងផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិនជីវិតឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រជាជន ស៊ីវីល័យដែលអាចការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាពនិងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ  ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *