កំពង់ធំ៖ រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ លោកងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងមន្ត្រីជាច្រើនរូប នៃសាលាខេត្តទាំងអស់ បានជួបសំណេះសំណាល និងនិមន្តព្រះសង្ឃប្រោះព្រំសិរីសួស្តីឆ្នាំថ្មី ២០២១ ឈានចូលឆ្នាំ២០២២ខាងមុនដ៏ខ្លីនេះ ។
លោកងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា សូមបម្រើការងារសេវាសាធារណះ ជូនប្រជាពលរដ្ឋអោយលឿនរហ័ស មិនទុកអោយយូរ អនុវត្តន៍អោយជូនពួកគាត់ ។ ការដេញថ្លៃដោយយឺតយ៉ាវ គឺដោយសារមុនដេញថ្លៃគឺត្រូវសិក្សារគម្រោងជាមុន ដូច្នេះត្រូវស្វែងយល់បន្ថែមទៀត។ ការអភិវឌ្ឍន៍ ត្រូវមានគម្រោងច្បាស់លាស់ ទើបការរីកចម្រើន មានមួយឆ្នាំទៅមួយឆ្នាំ ឥតឈប់ឈរ ។ មន្ត្រីរាជការក្រោមឱវាទទាំងអស់សូមរក្សារ រាល់ឯកសារឲ្យបានល្អឲ្យបានច្បាស់លាស់ ។
លោកងួន រតនៈ អភិបាលខេត្តកំពង់ធំថ្លែងបន្តថា ប្រជាពលរដ្ឋរំពឹងទៅលើភូមិ រំពឹងទៅលើមេឃុំ រំពឹងទៅលើអភិបាលស្រុក ក្រុង ដូច្នេះហើយបើមានអ្វីប៉ះពាល់ គឺត្រូវរាយការណ៍មកថ្នាក់លើជាបន្ទាន់ ឬក៏ដោះស្រាយ ឬក៏អង្គភាពត្រូវដោះស្រាយ អោយបានត្រឹមត្រូវច្បាស់លាស់តន្លាភាព ជូនប្រជាពលរដ្ឋដោយមិនប្រកាន់ ពណ៌សម្បុរ ពូជសាសន៍ គោលនយោបាយ ឡើយ។ រយៈពេលកន្លងមកនេះ មន្ត្រីរាជការគ្រប់ស្ថាប័នអង្គភាព គឺមមាញឹក នៅការទប់ស្កាត់ការរីករាលដាលនៃបរិបទកូវិដ១៩ ដើម្បីកាត់ផ្តាច់ការមេរោគកូវិដ១៩ ។
លោកងួន រតនៈ អភិបាលខេត្តកំពង់ធំបានបន្ថែមថា មន្ត្រីជំនាញពាក់ព័ន្ធ ទំនាស់ នឹងបញ្ហាផ្សេងៗដែលនៅសេះសល់សូមពន្លឿន បញ្ហាសេសសល់ទាំងអស់នេះ ទោះបីដោះស្រាយក្រៅប្រព័ន្ធតុលាការ ឬក្នុងប្រព័ន្ធតុលាការ ក៏ដោយត្រូវតែពន្លឿនអោយបានឆាប់រហ័ស ។ មន្ត្រីពាក់ព័ន្ធទាំងអស់រាល់បញ្ហាទាំងអស់ត្រូវសិក្សារលម្អិត ស្រាវជ្រាវអោយល្អិតល្អន់ គឺយើងនាំគ្នារកពិធីសាស្ត្រណាមួយអោយ លឿន គឺមិនទុកអោយយូរឡើយ ។ តែយ៉ាងណាបញ្ហាធំ គឺបញ្ហាដីនៅតំបន់បី ព្រោះពលរដ្ឋរំពឹងរង់ចាំ ដូច្នេះសូមមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវប្រញាប់ អនុវត្តន៍ នឹងស្រាវជ្រាវ ជនទាំងឡាយណាដែរធ្លាប់ប្រើប្រាស់ដីតំបន់បីកន្លងមក។ បញ្ហាដីធ្លីត្រូវចាត់ទុក្ខជាកង្វល់របស់ពលរដ្ឋដូច្នេះដោះស្រាយអោយតន្លាភាព យុត្តិធម៌ ត្រឹមត្រូវ នឹង សច្ចះធម៌ ។
បញ្ហាបរិស្ថាន មន្ត្រីជំនាញបន្តអនុវត្តការងារនេះអោយបានត្រឹមត្រូវ ទប់ស្កាត់ ការកាប់បំផ្លាញ ព្រៃឈើ ក្នុងតំបន់អភិរក្ស ក្នុងសហគមន៍ ជាដើម។
ទន្ទឹមនោះដែរលោកយ៉ូវ សេងគុណ នាយរដ្ឋបាលខេត្តកំពង់ធំ បានអោយដឹងថា ទោះបីជារយៈពេលខ្លីដែលលោកអភិបាលខេត្តមកបំពេញតួនាទីភារកិច្ច ខេត្តកំពង់ធំ តែលោកអភិបាលខេត្តបានផ្តល់នូវភាពកក់ក្តៅ និងជិតស្និទ្ធបំផុតជូនមន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធទាំង៣ នៅទូទាំងខេត្ត ជាពិសេស មន្ត្រីរាជការក្នុងរដ្ឋបាលខេត្តកំពង់ធំ។ព្រោះ លោកអភិបាលខេត្តក៏បានណែនាំ និងចែករំលែកនូវបទពិសោធន៍ល្អៗ ដល់មន្ត្រីក្រោមឱវាទ ព្រមទាំងជំរុញឲ្យមន្ត្រីរាជការទាំងអស់រួមសហការគ្នាអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងរក្សាចំណងសាមគ្គី ឲ្យបានគ្រប់ពេលវេលា។ ក្នុងនាមនាយករដ្ឋបាល ដែលជាសេនាធិការឲ្យថ្នាក់ដឹកនាំខេត្ត ខ្ញុំពិត មានមោទនភាព និងកិត្តិយសបំផុត ដែលមានឱកាសបំពេញការជាមួយលោកដែលជាថ្នាក់ដឹកនាំដែលមានសមត្ថភាពខ្ពស់។


