ភ្លើងប្រច័ណ្ឌប្តីទាញពូថៅកាប់សម្លាប់ប្រពន្ធដាច់.ក.ធ្លាក់ពីលើស្មាហើយបន្តទៅកាប់អ្នកជិតខាងម្នាក់ទៀតស្លាប់ភ្លាមៗនិងដេញកាប់អ្នកផ្សេងទៀតរបួសធ្ងន់២នាក់

កំពង់ធំ=សាហាវព្រៃផ្សៃណាស់អំណាចភ្លើងប្រច័ណ្ឌនិងញាណស្រា. ជាប្រចាំប្តីតិរិច្ឆានយកពូថៅមកកាប់ចញ្រ្ចាំប្រពន្ធដាច់ ក.ធ្លាក់ពីលើស្មា ហើយពុះទ្រូងបន្ថែមទៀតបណ្តាលឲ្យស្លាប់ភ្លាមៗ និងបន្តរត់ទៅកាប់អ្នកជិតខាងបណ្តាលឲ្យស្លាប់ម្នាក់ទៀត.ហើយរត់ទៅកាប់អ្នកផ្សេងទៀត រងរបួសធ្ងន់ស្រាល២នាក់.អំពើឃាតកម្មដ៏ព្រៃផ្សៃនេះបានកើតឡើង  នៅយប់ថ្ងៃទី០១ខែមករាឆ្នាំ២០២២  ចំណុចភូមិពន្លៃ   ឃុំចើងដើង..ស្រុកបារាយណ៍  ខេត្តកំពង់ធំ…..ជនសង្ស័យដែលជាឃាត.ក.ឈ្មោះប៉ុស.ឡាប អាយុ៣៣ឆ្នាំ ត្រូវជាប្តីស្រ្តីរងគ្រោះ(ត្រូវបានឃាត់ខ្លួន)។

ទី១ ស្រ្តីរងគ្រោះត្រូវជាប្រពន្ធឈ្មោះ  យ៉ន  អឿន  អាយុ៣០ឆ្នាំ(ស្លាប់)មានទីលំនៅ  ភូមិ.ឃុំ..កើតហេតុខាងលើ…បន្សល់ទុកនូវកូន២នាក់.ទី២ជនរងគ្រោះឈ្មោះ.ពេជ្រ ហ៊ុនភេទប្រុសអាយុ៥៦ឆ្នាំជនសង្ស័យកាប់ចំកញ្ចឹង.ក.(ស្លាប់ក្រោមផ្ទះ)មានទីលំនៅ.ភូមិ.ឃុំកើតហេតុខាងលើ  ទី៣.អ្នកដែលរងរបួសឈ្មោះ កង.រិន.ភេទស្រីអាយុ៣៩ឆ្នាំ(របួសធ្ងន់)ទី២ឈ្មោះ កែ.អំ.ភេទស្រីអាយុ៧៦ឆ្នាំ(របួសធ្ងន់)ទី៣ឈ្មោះខាត់ ប្រេង ភេទប្រុសអាយុ៤១ឆ្នាំ(របួសស្រាល)។

លោកទិត្យ សំណាងស្នងការរងទទួលផែនព្រហ្មទ័ណ្ឌខេត្តកំពង់ធំ បានផ្តល់ព័ត៌មានតាមប្រព័ន្ធ តេឡេក្រាមឲ្យដឹងថា:ក្រោយពីទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋលោកបានបញ្ជាកម្លាំងក្រោមឱវាទនិងសហ:ការជាមួយកម្លាំងអាវុធហត្ថស្រុកបារាយណ៍ធ្វើការហ៊ុព័ទ្ធទីតាំងកន្លែងកើតហេតុ  ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ…ជនសង្ស័យ.ត្រូវបានអធិការនគរបាលស្រុកបារាយណ៍កសាងសុំណុំរឿងនិងបញ្ជូនខ្លួនទៅស្នងការ នគរបាលខេត្តកំពង់ធំ  ដើម្បីចាត់បន្តទៅតាមនិតិវិធី..ចំណែកសាកសពជនរងគ្រោះសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី   រីឯអ្នករងរបួសធ្ងន់ស្រាលសាច់ញាត្តិដឹកយកមកសង្រ្គោះនៅមន្ទីពេទ្យបង្អែកបារាយណ៍….សន្ទុក។មូលហេតុផឹកស្រវឹងហើយប្រច័ណ្ឌប្រពន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *