មេបញ្ចាការតំបន់ប្រតិបត្តការសឹករងខេត្តព្រះវិហារអញ្ជើញចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពរបស់នាយរងការិយាល័យអភិវឌ្ឍន៍ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ

ព្រះវិហារ៖ល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដឹកនាំ នាយទាហាន តំបន់ប្រតិបត្តិការសឹករងព្រះវិហារ អញ្ជើញចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពរបស់ លោកអនុសេនីយ៍ទោ ស៊ន វុទ្ធី នាយរងការិយាល័យអភិវឌ្ឍន៍ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលមានទុក្ខជាទម្ងន់ដោយ លោកឪពុករបស់គាត់ឈ្មោះ អ៊ុត វ៉ាន់អេម អាយុ៨៦ឆ្នាំ ជាអតីតប្រធានតុលាការខេត្តព្រះវិហារ បានទទួលមរណៈភាពដោយរោគាពាធ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការ បានចូលបច្ច័យបុណ្យចំនួន ៦០០,០០០៛ និងសម្ភារៈមួយចំនួនដូចជា អង្ករ២បេ, ទឹកសុទ្ធ៤កេស, ទឹកក្រូច៣កេស និងមីម៉ាម៉ា៣កេសផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *