ព្រះវិហារ៖នៅក្នុងថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២១ ឈានចូលឆ្នាំ២០២២នេះ ខេត្តព្រះវិហារទទួលបានភ្ញៀវ ដើកំសាន្តតាមរមណីដ្ឋានទូទាំងខេត្តរយៈពេល២ថ្ងៃ បានចំនួន១១៤២៣នាក់
នេះបើយោងតាម របាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តព្រះវិហារ របាយការណ៍ជូន ឯកឧត្ដម អភិបាលខេត្ត ភ្ញៀវមកលេងកំសាន្ដ នាឱកាស នៃពិធីបុ ណ្យឆ្លងឆ្នាំសកល ២០២១ -២០២២នេះ។
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ ទទួលបានភ្ញៀវជាតិ៦៤៦៦នាក់ ភ្ញៀវអន្តរជាតិ១២នាក់ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ភ្ញៀវទេសចរដែលបាន មកទស្សនាតាមរមណីយដ្ឋាន និងសហគមន៏ទេសចរណ៏ក្នុងខេត្ត ទទួលបានចំនួន៤៩២១នាក់ក្នុងនេះ ភ្ញៀវជាតិចំនួន៤៨៩៧នាក់ និងភ្ញៀវបរទេស២៤នាក់ ។
ដោយឡែកសម្រាប់ថ្ងៃទី ៣១. ២០២១ រហូតដល់ពេលឆ្លងឆ្នាំថ្ងៃទី១.២០២២ ខេត្តទទួលបានភ្ញៀវជាតិសរុបចំនួន ១១.៣៦៣ នាក់ និងភ្ញៀវ អន្តរជាតិ ៣៦ នាក់ផងដែរ ៕

