កំពង់ធំ៖នៅវេលាម៉ោង៤និង២០នាទីថ្ងៃទី០២ ខែកមរាឆ្នាំ២០២២នៅក្នុងបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ននៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
សពឈ្មោះ ប៉ុស ឡា ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិពន្លៃ ឃំុចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
កាលពីថ្ងៃទី១ ខែមករា ២០២២ ម៉ោង១៩និង១០នាទីនៅភូមិពន្លៃ ឃុំចើងដើង.ស្រុកបារាយណ៍ ខេត្តកំពង់ធំមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់និងពូថៅ) បណ្តាលឲ្យស្លាប់ចំនួន០២នាក់ របួស០៣នាក់(របួសធ្ងន់០២នាក់) បន្ទាប់មកជនសង្ស័យបានឡើងលើផ្ទះកើតហេតុចាក់កន្លិះបិទទ្វារក្នុងពេលនោះ សមត្ថកិច្ចបានឡើងលើផ្ទះធាក់ទ្វារចូលយកជនសង្ស័យមកក្រោមតែដោយសារបងប្អូនប្រជាពលរដ្ឋជាច្រើននាក់មានកំហឹងបានវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ហើយសត្ថកិច្ចយើងក៍បានយកជនសង្ស័យចេញពីកន្លែងកើតហេតុភ្លាមៗ និងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តតាមនីតិវិធី។ ជនសង្ស័យបានដាក់ឲ្យសម្រាកក្នុងបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្នរហូតដល់ម៉ោង៤និង២០ចូលថ្ងៃទី២ខែមករាទើបដឹងថាស្លាប់។
ក្រោយទទួលពត៌មានកម្លាំងជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយគ្រូពេទ្យបង្អែកខេត្តកំពង់ធំ ក្រុមគ្រួសារនៃសព និងដោយមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សាយ វាសនា អមសាលាដំបូងខេត្ត បានចុះពិនិត្យកន្លែងកើតហេតុ និងសាកសព។
ការពិនិត្យផ្នែកក្បាល:
– សពមានស្នាមជាំជុំវិញរង្វង់ភ្នែកស្តាំ។
-សពមានស្នាមប៉ះទង្កិចវត្ថុរឹងនៅលើត្របកភ្នែកឆ្វេងនិងលើចញ្ចើមស្តាំ។
– សពមានស្នាមមុតឆូតសើៗស្បែកក្រោមចង្កាឆ្វេង០១កន្លែង។
+ការពិនិត្យផ្នែកដងខ្លួន:
– សពមានស្នាមជាំពណ៌ក្រហមក្រម៉ៅរាងទ្រវែងដោយប៉ះទង្កិចនឹងវត្ថុរឹងកាត់ទទឹងលើទ្រូងទំហំ១៣សមx ៤សម ។
– សពមានស្នាមជាំពណ៌ក្រហមក្រម៉ៅរាងទ្រវែងដោយសារការប៉ះទង្កិចនឹងវត្ថុរឹងពីលើដើមដោះឆ្វេងរហូតដល់ស្មាឆ្វេងទំហំ១៥សមx៦សម។
ក្រៅពីនេះមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់។
* សន្និដ្ឋាន: សពស្លាប់ដោយសារការគ្រាំគ្រាក្នុងនិងកំហឹងប្រប្រជាពលរដ្ឋវាយ។
– សពត្រូវបានក្រុមគ្រួសារនៃសពប្រគល់ជូនមកឲ្យសមត្ថកិច្ចយើងរៀបចំបូជាតាមប្រពៃណី។

