ព្រះវិហារ៖នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជន ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ស.អ.ក.ខេត្ត នាយទាហាន តំបន់សឹក ក្រុមប្រឹក្សាក្រុង ប្រធានកិត្តិយសក្រុង ប្រធាន/អនុប្រធាន ស.អ.ក.ក្រុង ក្រុម.ស.ស.យ.ក. និងអាជ្ញាធរមូលដ្ឋាន បានចុះលើកផ្ទះ ០១ខ្នង ជូនអតីតយុទ្ធជនឈ្មោះ កូវ ធី ភេទប្រុស អាយុ៥៥ឆ្នាំ មុខសញ្ញានិវត្តន៍ជន ប្រពន្ធឈ្មោះ អិន សុឃុន អាយុ៤៥ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
សូមបញ្ជាក់ថា ផ្ទះ១ខ្នងធ្វើជូនមានទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ១១,៧០០,០០០រៀលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។

