អភិបាលខេត្ត កំពង់ចាម បេីក ការ ប្រកួត កីឡា មហាជន ដេីម្បី អបអរសាទរ ទិវា ជ័យជំនះ ថ្ងៃ ៧ មករា

កំពង់ចាម :  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  នាព្រឹក ថ្ងៃ ទី ៥  ខែមករា  ឆ្នាំ ២០២២នេះ  បាន អញ្ជើញ បេីក ការ ប្រកួតកីឡាមហាជន  ជ្រេីសរេីសជេីងឯកទូទាំងខេត្ត  ប្រចាំឆ្នាំ២០២១-២០២២  ដេីម្បីចូលរួមអបអរសាទរ ទិវា ជ័យជំនះ  ខួបលេីកទី៤៣ឆ្នាំ  ថ្ងៃ ៧មករាឆ្នាំ១៩៧៩ – ២០២២ ក្រោមការ រៀបចំ របស់ មន្ទីរ អប់រំ  យុវជន  និង កីឡា  សហការ ជាមួយ រដ្ឋបាល ខេត្តកំពង់ចាម  ។

ថ្លែងក្នុង ពិធី នោះ  ឯកឧត្តម  អ៊ុន  ចាន់ដា   អភិបាលខេត្តកំពង់ចាម  បានលើកឡើងថា   វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែល ប្រមុខ រដ្ឋាភិបាលកម្ពុជា  ក្នុងនោះក៏មានក្រសួងអប់រំ យុវជន  និង កីឡា  បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ  ក្នុងការអភិវឌ្ឍ  និង កត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូម ឲ្យ យុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡា  ឲ្យ បានគ្រប់ៗគ្នា ពិសេសកីឡា  ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យ សមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ  ។

ឯកឧត្តម   អភិបាលខេត្ត   បាន ធ្វើ ការ ផ្តាំផ្ញេី សូម ឲ្យ កីឡាករ កីឡាការិនីទាំងអស់ ត្រូវ ខិតខំប្រឹងប្រែងហ្វឹកហាត់ និងរក្សាប្រពៃណី វប្បធម៌  ក្នុងពេលប្រកួត ឲ្យ បានខ្ជាប់ខ្ជួន ដើម្បីដណ្តើមយកជ័យជំនះជូនមន្ទីរ  អង្គភាពរបស់ខ្លួន និងបានក្លាយខ្លួនទៅជាកីឡាករ កីឡាការិនីឆ្នើម សម្រាប់ទៅចូលរួមប្រកួត  នៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ  ជាពិសេសការ ប្រកួត កីឡា ថ្នាក់ តំបន់ អាស៊ាន ស៊ីហ្គេម  ឆ្នាំ ២០២៣  ។

ជាមួយគ្នានោះ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម    ក៏បានបញ្ជាក់ផងដែរថា  ពិធីប្រកួតកីឡាមហាជននេះ  គឺធ្វេីឡេីងដេីម្បីចូលរួមចំណែកលេីកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រេីនជាលំដាប់ ស្របពេលដែលប្រទេសជាតិយេីងមានសុខសន្តិភាព  និងចូលរួមអបអរសាទរ ទិវា ជ័យជំនះ ខួបទី៤៣ ថ្ងៃ ៧មករា  ឆ្នាំ ១៩៧៩-២០២២  ក្រោមការដឹកនាំគោលនយោបាយឈ្នះ  ឈ្នះ  របស់ សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃ កម្ពុជា   បានធ្វេីឲ្យប្រទេសជាតិ  ក៏ដូចប្រជាជនកម្ពុជា  បានរួចផុសពីរបបដ៏ខ្មៅងងឹត  និងពោលពេញទៅដោយភាពឈឺចាប់បំផុតដែលមិនអាចបំភ្លេចបានឡេីយ។ ដូច្នោះក្នុងនាមជាប្រជាជនកម្ពុជាយេីង ត្រូវ រួម គ្នា ថែរក្សានូវសុខសន្តិភាពនេះឲ្យបាន គង់វង្ស  ដេីម្បី បន្ត ការ អភិវឌ្ឍន៍ឲ្យ កាន់តែមានការរីកចម្រេីន បន្ថែមទៀត  ។

លោក លី  ម៉េងសាន  ប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត កំពង់ចាម  បាន ឲ្យដឹងថា  ក្រុមកីឡាករ  កីឡាការិនី  មន្ទីរ -អង្គភាព ជុំវិញខេត្ត  ក្លិប  និង ក្រុង-ស្រុក  ដែល បាន ចូលរួម  ប្រកួតកីឡាមហាជនជ្រេីសរេីសជេីងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២១-២០២២នេះ  សរុបចំនួន ១០១ក្រុម និងកីឡាករ  កីឡាការិនី សរុបចំនួន៨៨៩នាក់   ប្រភេទកីឡាដែលបានដាក់ ឲ្យ ប្រកួត រួមមាន  កីឡាបាល់ទាត់  កីឡាបាល់បោះ  កីឡាបាល់ទះ  កីឡាប៉េតង់ប៊ូល  កីឡាវាយកូនឃ្លីលេីតុ  និង កីឡាវាយសី  ផងដែរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *