អភិបាលខេត្តត្បូងឃ្មុំ ប្រគល់ពានរង្វាន់ដល់ក្រុមកីឡាផ្នែកវាយសី ក្នុងការប្រកួតកីឡាមហាជន ដើម្បីចូលរួមអបអរសាទរទិវារជ័យជំនះ ខូបលេីកទី៤៣ ថ្ងៃ៧មករា

ត្បូងឃ្មុំ :  ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ  បាន អញ្ជើញប្រគល់ពានរង្វាន់ដល់ក្រុមកីឡាផ្នែកវាយសី ក្នុងការប្រកួតកីឡាមហាជន ដេីម្បីចូលរួមអបអរសាទរ ទិវា ជ័យជំនះ  ខួបលេីកទី៤៣ឆ្នាំ  ថ្ងៃ ៧មករាឆ្នាំ១៩៧៩ – ២០២២  ដែលធ្វើឡើងនៅក្លឹបវាយសីស្តេចកន។

មានប្រសាសន៍សំណេះសំណាលនាឳកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានអបអរសាទរចំពោះជ័យលាភី ដល់ក្រុមជ័យលាភី ដែលបានខិតខំប្រកួតប្រជែងលើប្រភេទកីឡាមួយនេះ ដែលជាចូលរួមលើកស្ទួយវិស័យកីឡានៅក្នុងខេត្ត ពិសេសចំរាញ់យកគុណភាពកីឡាករទៅកាន់ថ្នាក់ជាតិ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បាន លេីកឡេីងថា  តាមរយៈការប្រកួតប្រជែង បានឆ្លុះបញ្ចាំងនូវការចូលរួមលើកកម្ពស់វិស័យកីឡា ឱ្យមានការវិវឌ្ឍឈានទៅមុខ ដើម្បីជាកត្តាមួយនាំឱ្យមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត រួមទាំងទទួលបានចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពស្និទ្ធស្នាល និងបង្កើតឱ្យមានកម្មវិធីវាយសីនេះបន្តទៅឆ្នាំក្រោយៗទៀត។

បើតាមលោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ឲ្យដឹងថា តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញ អស់រយៈពេល២ថ្ងៃ នៅថ្ងៃទី៥ និងទី៦ ខែមករា ឆ្នាំ២០២២ ជាលទ្ធផល

ប្រភេទកីឡាវាយសី អាយុ ៥០ឆ្នាំឡើង

-ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡា ឧកញ្ញា អាន ម៉ាឌី និង កញ្ញា ឡេង ដាវី មកពីក្លឹបវាយសីម៉ារីសា ដោយទទួលបាន ពាន ១ ទង់អនុស្សាវរីយ៍ ១ សម្ភារៈកីឡា ថវិកា និង ម៉ូតូ  ១ គ្រឿង

– ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡា ឧកញ្ញា ម៉ែន សុភក្តិ និង លោក ស៊ាន កុសល្យ មកពីក្លឹបវាយសីចំការកៅស៊ូជប់ ដោយទទួលបានទង់អនុស្សាវរីយ៍ ១ សម្ភារៈកីឡា និងថវិកា ២លានរៀល ។

– ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡា លោក ជឹម ចាន់រិទ្ធ និង លោក អោម មុន្នី មកពីក្លឹបវាយសីម៉ារីសា  ដោយទទួលបាន ទង់អនុស្សាវរីយ៍ ១ សម្ភារៈកីឡា និងថវិកា ១លានរៀល ។

សម្រាប់ប្រភេទកីឡាវាយសី ក្រោមអាយុ ៥០ ឆ្នាំ

-ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡា លោក ស៊ឹម ពិសី និង លោក អ៉ិត ឡេង មកពីក្លឹបវាយសីស្តេចកន ដោយទទួលបាន ពាន ១ ទង់អនុស្សាវរីយ៍ ១ សម្ភារៈកីឡា ថវិកា និង ម៉ូតូ ០១ គ្រឿង ។

– ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡា លោក កែវ ចិន និង លោក ទិត្យ ប៊ុនឆៃ មកពីក្លឹបវាយសីម៉ារីសា ដោយទទួលបាន ទង់អនុស្សាវរីយ៍ ១ សម្ភារៈកីឡា និងថវិកា ២ លានរៀល ។

– ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡា លោក រ៉ន សូហ៊ាង និង លោក ជា វិចិត្រ មកពីក្លឹបវាយសីស្តេចកន ដោយទទួលបាន ទង់អនុស្សាវរីយ៍ ១ សម្ភារៈកីឡា និងថវិកា ១ លានរៀលផងដែរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *