ខេត្តស្វាយរៀង ៖នៅព្រឹក ថ្ងៃ ទី ០៧ ខែ មករា ឆ្នាំ ២០២២ នា ឱកាស អបអរ សាទរ ខួប លេីក ទី ៤៣នៃ ទិវា ជ័យជម្នះ ៧មករា ក្នុង នាម លោក ជំទាវកិត្តិ សង្គ ហ បណ្ឌិត ម៉ែន សំអន អនុប្រធាន គណបក្ស ប្រជាជន កម្ពុជា និង ប្រធា ន ក្រុម ការ ងារ គណបក្ស ចុះ មូលដ្ឋាន ខេត្ត ស្វាយ រៀង ឯកឧត្តម លី ធុជ សមាជិក គណៈកម្មាធិការ កណ្តាល និង ជា ប្រធាន ក្រុម ការងារ គណបក្ស ចុះ មូលដ្ឋាន ក្រុង បាវិត បាន អញ្ជើញ ជា អធិបតី ក្នុង ពិធី ប្រកាស បញ្ចូល សមាជិក គណបក្ស ថ្មី ចំនួន ២៥៣ នាក់ ស្ថិត នៅ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្ត ស្វាយរៀង និង ជួប សំណេះ សំណាល សមាជិក គណបក្ស ក្រុង គណបក្ស សង្កាត់ សាខា គណបក្ស ភូមិទាំង ១៥ និង យុវជន គណបក្ស ។
ពិធី ប្រកាស នេះ មាន ការ អញ្ជើញ ចូលរួម ពី ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធាន ក្រុម ការងារ គណបក្ស ចុះ មូលដ្ឋាន សង្កាត់ ច្រកម្ទេស លោក លឹម សៀង ហេង ប្រធាន គណបក្ស ក្រុងបាវិត អនុប្រធាន សមាជិក សមាជិកា ក្រុម ការងារគណបក្ស ចុះ មូលដ្ឋានក្រុង បាវិត និង សង្កាត់ ច្រកម្ទេស ។
ឯកឧត្តម លី ធុជ បាន លើក ឡើង ថា ថ្នាក់ ដឹកនាំ គណបក្ស ប្រជាជន កម្ពុជា សូម ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំង ២៥៣នាក់ ក៏ ដូច ជា សមាជិក គណបក្ស ដទៃ ដែលស្ម័គ្រចិត្ត ចូលរួមជីវភាព មហា គ្រួសារ ជាមួយគណបក្សប្រជាជនកម្ពុជា ដែល នេះ ពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះគណក្សប្រជាជនកម្ពុជា បានរំដោះប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និង បាន បង្កើត ជីវិត ថ្មី ជូន ប្រជាពល រដ្ឋកម្ពុជា ។
ឯកឧត្តមប្រធាន ក្រុម ការងារ គណបក្សចុះ មូលដ្ឋាន ក្រុង បាវិត បាន បញ្ជាក់ បន្ថែម ថា ទិវា ៧មករា មិន ត្រឹមតែ ជា សមិទ្ធផល ជា ប្រវត្តិសាស្ត្រ របស់ គណបក្ស ប្រជាជន កម្ពុជា តែ មួយ ប៉ុណ្ណោះ ទេ គឺជា សមិទ្ធផល រួម របស់ ប្រជាជន កម្ពុជា យេីង ទាំងអស់ គ្នា ក្នុង ការ ផ្តល់ នូវ ផ្ទះ សន្តិភាព សិទ្ធិ រស់រាន មាន ជីវិត និង ការ ទទួល បាន នូវ ការ អភិវឌ្ឍ គ្រប់ ៗ គ្នា ហើយ ស្មារតី ៧ មករា នៅ តែ បន្ត ស្ថិតស្ថេរ គង់វង្ស ក្នុង ក្រអៅ បេះដូង ជន រួម ជាតិ កម្ពុជា ។
គណបក្ស ប្រជាជន កម្ពុជា គឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូន ជាតិនិងមាតុភូមិ ព្រមទាំងធ្វើឱ្យ ប្រទេសជាតិ មាន កិត្យានុភាពឡើងវិញទាំងនៅក្នុងតំបន់និង លើ ឆាកអន្តរជាតិ។ គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដើម្បីទទួលបានជីវិតល្អ ប្រសើរ គឺជាគោលដៅ គណបក្ស ប្រជាជន កម្ពុជា ។
គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលមានគតិបណ្ឌិតដ៏ឈ្លាសវៃ ប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍ លើគ្រប់វិស័យ ពីទីក្រុងរហូតដល់ទីជនបទ។
ឯកឧត្តម លី ធុជ បាន ចាត់ ទុកសមាជិកបក្សដែលទើបប្រកាសបញ្ចូលជាសមាជិកថ្មី ក៏ដូចជា សមាជិកបក្សប្រជាជនទូទាំងសង្កាត់ ទាំងមូល គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមបាន ណែនាំ ឲ្យ សមាជិកគណបក្ស ទាំងអស់ ត្រូវ បន្ត ខិតខំអនុវត្តឱ្យបានត្រឹមត្រូវ តាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។

