ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារអញ្ជើញចុះជួយលើកផ្ទះជូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតនៅស្រុកសង្គមថ្មី

ដោយ៖​ស៊ឹម ចរិយា

ព្រះវិហារ៖ ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារសមាគម ចុះជួយលើកផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះ ខាតស្ថិតនៅភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី ខេត្ដព្រះវិហារ។

សមាជិកសមាគមអតីតយុទ្ធជនដែលទទួលបានផ្ទះមានឈ្មោះ សុខ អួង ភេទប្រុស អាយុ៥៦ឆ្នាំ ជាជនពិការ និងប្រពន្ធឈ្មោះ សិត សួន អាយុ៥៤ឆ្នាំ

ផ្ទះមួយខ្នងដែលកំពង់សាងសង់នេះមានទំហំ៦x៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ដែលចំណាយថវិការអស់ចំនួន១១,៥០០,០០០រៀល ដែល ជាអំណោយ ដ៍ថ្លៃថ្លារបស់ សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។

ក្នុងឱកាសចុះជួយលើកផ្ទះជូនដល់អតីតយុទ្ធជននោះដែរ  ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុកពីថ្នាក់ដឹកនាំសមាគមជាពិសេសសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេច គតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់និងគិតគូរ ពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនជានិច្ចដោយមិនអោយបងប្អូនរឺគ្រួសារអតីតយុទ្ធជនណាម្នាក់រងទុក្ខលំបាកឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *