កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំ មន្ត្រី ពាក់ព័ន្ធ និង ក្រុមការងារបច្ចេកទេស នាព្រឹក ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតផ្លូវ កៅស៊ូ បេទីម ចំនួន ២ខ្សែ ប្រវែងជិត៧០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។
ឆ្លៀត ក្នុង ឱកាស ចុះ ពិនិត្យ គម្រោង ស្ថាបនា ផ្លូវ ខាង លើនេះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម ក៏បាន ជួប សំណេះសំណាល សាកសួរ សុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ តាម បណ្តោយដង ផ្លូវ ខាងលេី ខណៈ ពួកគាត់ មាន ការ ត្រេកអរ សាទរ ជា ខ្លាំងចំពោះសមិទ្ធផលថ្មី នេះ ដោយ បច្ចុប្បន្ន ប្រទេស ជាតិ យើង មាន សុខសន្តិភាព ក្រោមការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដោយមាន ការ អភិវឌ្ឍន៍ រីកចម្រើន ជា បន្តបន្ទាប់ ជាក់ស្តែង ដូចជា ការ ស្ថាបនា គម្រោងជួសជុលផ្លូវ ក្រាលកៅស៊ូ ខាងលេីនេះ គឺជា ការ បង្ក លក្ខណៈ ងាយ ស្រួល ដល់ ការ ធ្វើដំណើរ របស់ បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជា អ្នក រស់នៅ ក្នុងតំបន់ នោះ ផងដែរ ។
គួរ បញ្ជាក់ ថា គម្រោងជួសជុលផ្លូវកៅស៊ូ ប្រភេទ AC ប្រវែង ៦៥២ម៉ែត្រ ទទឹង ៧.៥ ម៉ែត្រ លើកំណាត់ផ្លូវលេខ៤៩ចាប់ពី កែងផ្លូវត្រសក់ផ្អែម រហូតដល់ផ្លូវភ្លោះមុនីវង្ស(ក្រោយសាលាបឋមសិក្សាឧត្តរ) ស្ថិតក្នុងសង្កាត់ កំពង់ចាម ក្រុងកំពង់ចាម សរុប តម្លៃ ៧០៤ លានរៀល ដែលជាប្រភពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ ឆ្នាំ២០២២ ៕

