សមត្ថកិច្ចជំនាញខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យផលិតផលទំនិញ ក្នុងផ្សារមេមត់ ដេីម្បីការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំគ្រប់រូបភាព

ត្បូងឃ្មុំ: មន្ត្រីសាខា ក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តត្បងឃ្មុំ ចុះត្រួតពិនិត្យផលិតផលទំនិញនៅផ្សារមេមត់ ដេីម្បីណែនាំដល់អាជីវករលក់ទំនិញទាំងឡាយ  ដែលមិនបានបង់ពន្ធត្រឹមត្រូវ ទាំងពន្ធគយ និងពន្ធដារ  ឲ្យនាំគ្នាទៅបង់ពន្ធជូនរដ្ឋ ការ ចុះ ត្រួតពិនិត្យ មុខ ទំនិញ  នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២  ។

លោក សាន វិជ្ជាសារ៉ាវុទ្ធ បានឲ្យដឹងថា ការលក់ដូររបស់អាជីវករមានលក្ខណៈល្អត្រឹមត្រូវច្រើន ហើយទំនិញដែលមិនអនុលោមភាពនោះមានតិចទួចទេ តួនាទីរបស់ ក.ប.ប យើង គឺការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំគ្រប់រូបភាព គ្រប់មធ្យោបាយ ជា ប្រយោជន៍ ដល់ បងប្អូនប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ប្រកបដោយគុណភាព និងមិនប៉ះពាល់ដល់សុខភាពផងដែរ  ។

លោក ប្រធាន សាខា ក.ប.ប ខេត្ត បានបញ្ជាក់ថា ជាលទ្ធផលមន្ត្រីជំនាញបានធ្វើការដកហូតផលិតផលដែលមិនអនុលោមច្បាប់ រួមមាន ៖

១-ស្ករ Milky Vitamin Candy ចំនួន ២៥កំប៉ុង ស្មើ ១២.៥គីឡូក្រាម

២-ឡេ Yura in White ចំនួន ៦កំប៉ុង ស្មើ ១.៨គីឡូក្រាម

៣-ឡេ Vitamin Candy ចំនួន ២០កំប៉ុង ស្មើ ៦គីឡូក្រាម

៤-ឡេកូនក្រមុំ ចំនួន ១៥កំប៉ុង ស្មើ ៧.៥គីឡូក្រាម

៥-ធុងលាយឡេ និងឡេ ចំនួន ២គីឡូក្រាម

៦-ឡេកំប៉ុងចម្រុះ ចំនួន ៧.៥គីឡូក្រាម

៧-ឡេ DDY White 3days ចំនួន ៩៤កំប៉ុង ស្មើ ៦៥.៨គីឡូក្រាម

សរុបមានចំនួន ១០៣.១០គីឡូក្រាម ហើយមន្ត្រីជំនាញក៏បានធ្វើការពន្យល់ណែនាំដល់អាជីវករឲ្យដាក់តាំងលក់ផលិតផលទំនិញប្រកបដោយស្តង់ដារអនាម័យខ្ពស់ ចេះមើលអាយុកាលទំនិញ និងផលិតផលទំនិញដែលអនុលោមច្បាប់ មុននិងលក់ទៅដល់ដៃអ្នកប្រើប្រាស់ ជៀសវាងការខាតបង់សេដ្ឋកិច្ចគ្រួសារ និងប្រឈមចំពោះមុខច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *