ស្វាយរៀង ៖នៅព្រឹក ថ្ងៃ ទី ៩ខែ មករា ឆ្នាំ ២០២២ លោក ចាន់ សារ៉ាន់ ក្រុមការងារគណៈកម្មាធិការ កណ្តាល និងជាប្រធានក្រុមការងារ ចុះជួយ មូលដ្ឋាន ឃុំសំរោងស្រុកចន្ទ្រាខេត្តស្វាយរៀងបាន អញ្ជើញ ជា អធិបតី ក្នុង ពិធី ប្រកាស បញ្ចូល សមាជិក គណបក្ស ថ្មី ចំនួន ១១២នាក់ ក្នុងនោះស្រី៥៥នាក់ ស្ថិត នៅគណបក្សប្រជាជនកម្ពុជា ឃុំសំរោង ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង និង ជួប សំណេះ សំណាល សមាជិក គណបក្ស ឃុំ សមាជិកថ្មីសាខា គណបក្ស ភូមិទាំង៣ ភូមិ កោះក្បានខាងជើង កោះក្បានខាងកណ្តាល និង ភូមិ ចេក ។ ពិធី ប្រកាស នេះ ក៏មាន ការ អញ្ជើញ ចូលរួម ពី លោកអនុប្រធាន ក្រុម ការងារ គណបក្ស ចុះ មូលដ្ឋាន ឃុំសំរោង និងសមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជាឃុំជាច្រើននាក់ផងដែរ។
លោក ចាន់ សារ៉ាន់ បាន លើក ឡើង ថា៖ ថ្នាក់ ដឹកនាំ គណបក្ស ប្រជាជន កម្ពុជា សូម ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំង១១២នាក់ ក៏ ដូច ជា សមាជិក គណបក្ស ដទៃ ដែលស្ម័គ្រចិត្ត ចូលរួមជីវភាព មហា គ្រួសារ ជាមួយគណបក្សប្រជាជនកម្ពុជា ដែល នេះ ពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះគណក្សប្រជាជនកម្ពុជា បានរំដោះប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និង បាន បង្កើត ជីវិត ថ្មី ជូន ប្រជាពល រដ្ឋកម្ពុជា ។ លោកប្រធាន ក្រុម ការងារ គណបក្សចុះ មូលដ្ឋាន ឃុំសំរោងបាន បញ្ជាក់ បន្ថែម ថា ៖ទិវា ៧មករា មិន ត្រឹមតែ ជា សមិទ្ធផល ជា ប្រវត្តិសាស្ត្រ របស់ គណបក្ស ប្រជាជន កម្ពុជា តែ មួយ ប៉ុណ្ណោះ ទេ គឺជា សមិទ្ធផល រួម របស់ ប្រជាជន កម្ពុជា យេីង ទាំងអស់ គ្នា ក្នុង ការ ផ្តល់ នូវ ផ្ទះ សន្តិភាព សិទ្ធិ រស់រាន មាន ជីវិត និង ការ ទទួល បាន នូវ ការ អភិវឌ្ឍ គ្រប់ ៗ គ្នា ហើយ ស្មារតី ៧ មករា នៅ តែ បន្ត ស្ថិតស្ថេរ គង់វង្ស ក្នុង ក្រអៅ បេះដូង ជន រួម ជាតិ កម្ពុជា ។ គណបក្ស ប្រជាជន កម្ពុជា គឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូន ជាតិនិងមាតុភូមិ ព្រមទាំងធ្វើឱ្យ ប្រទេសជាតិ មាន កិត្យានុភាពឡើងវិញទាំងនៅក្នុងតំបន់និង លើ ឆាកអន្តរជាតិ។
ហើយគោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដើម្បីទទួលបានជីវិតល្អ ប្រសើរ គឺជាគោលដៅ គណបក្ស ប្រជាជន កម្ពុជា ។
គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលមានគតិបណ្ឌិតដ៏ឈ្លាសវៃ ប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍ លើគ្រប់វិស័យ ពីទីក្រុងរហូតដល់ទីជនបទ។ លោក ប្រធានបាន ចាត់ ទុកសមាជិកបក្សដែលទើបប្រកាសបញ្ចូលជាសមាជិកថ្មី ក៏ដូចជា សមាជិកបក្សប្រជាជនទូទាំងឃុំ ទាំងមូល គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបានធ្វើការ ណែនាំ ឲ្យ សមាជិកគណបក្ស ទាំងអស់ ត្រូវ បន្ត ខិតខំអនុវត្តឱ្យបានត្រឹមត្រូវ តាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។
ស្ថិតនៅក្នុងបរិបទប្រឈម នឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោកនោះទេឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាជនយើង បន្តអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និង បានជម្រុញឲ្យមូលដ្ឋាន នីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំង ដូសទី ១ និងជម្រុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី ៣ ឲ្យបានឆាប់រហ័សប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ និងត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀន ។
លោក ចាន់ សារ៉ាន់ បាននាំនូវរបស់ត្រណបដៃមាន អាវយឺត១ មូក១ ថវិកាម្នាក់ៗទទួលបានចំនួន១ម៉ឺនរៀលនិងអាហារសម្រន់ផងដែរ។

