ព្រះវិហារៈ នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២នេះ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។ អង្គការCSHD ដែលគេស្គាល់ថា ជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។ ករណីគ្រោះថ្នាក់នេះកើតឡើងនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជាភាពចៃដន្យបំផុត នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះកើតឡើងតែប្រមាណ២០នាទីប៉ុណ្ណោះ នៅភូមិនេះ ក៏មានករណីផ្ទុះគ្រាប់ដុតសំអាតដីដាំដំឡូងស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ។
សូមបញ្ជាក់ថា គ្រាប់មីនដែលផ្ទុះសម្លាប់មន្រ្តីស៊ីម៉ាក់នេះគឺនៅសេសសល់ពីសម័យសង្រ្គាមមកម្លេះ៕

