អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី ត្រូវមានភាពប្រទាក់ក្រឡាគ្នា ដេីម្បីពិនិត្យការធ្វើអាជីវកម្មលក់អាចម៍ដី ជៀសវាងកន្ទេលធំបន្លំដេក

កំពង់ចាម :  ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម  នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះ  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  ឯកឧត្ដម  អ៊ុន  ចាន់ដា  បាន ណែនាំ ដល់ មន្ត្រី ការិយាល័យ ច្រកចេញចូលតែមួយ  និង  អង្គភាព ច្រកចេញចូលតែមួយ  នៅពេល ដែល ចេញ លិខិត អនុញ្ញាត ការ ធ្វើ អាជីវកម្ម លក់ អាចម៍ ដី  គឺត្រូវ ចំលង ជូន  រដ្ឋបាល ក្រុង -ស្រុក  ដើម្បី បន្តការពិនិត្យ តាមដាន ចំពោះ ម្ចាស់ អាជីវកម្ម នោះ  តេី ពួកគាត់ បាន គោរព តាមសេចក្តី ណែនាំ របស់ រដ្ឋបាល  ខេត្តដែរ ឬ ក៏អត់  ជៀសវាង កន្ទេល ធំ បន្លំ ដេក   ដែលធ្វើ ឲ្យពាល់ ដល់ សោភណភាព ផ្លូវ  និង បាត់បង់ សុួយសារអាករចូលរដ្ឋ  ដូច្នេះ ត្រូវ ទាមទារ ឲ្យ  អង្គភាព   ផ្តល់ សេវា  ហើយ នឹង អាជ្ញាធរ  មូលដ្ឋាន  ត្រូវ តែ មាន ភាព ប្រទាក់ ក្រឡា គ្នា តាម ទំរង់ រដ្ឋបាល តួនាទី ភារកិច្ច របស់ ខ្លួន  ។

ក្នុង កិច្ចប្រជុំ នោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន  លេីកឡេីងថា  អាជ្ញាធរ ក្រុង -ស្រុក  គឺ មាន សិទ្ធិ គ្រប់គ្រាន់  ក្នុង ការ អនុវត្ត តួនាទី ភារកិច្ច របស់ ខ្លួន    ចំពោះ សំណង់ ដែល ពុំមាន លិខិត អនុញ្ញាត  គឺត្រូវធ្វើការ ណែនាំ ឲ្យ មាន ការ សុំ ច្បាប់ អនុញ្ញាត   ឲ្យ បាន ត្រឹមត្រូវ  មុន នឹង សាងសង់  ដោយឡែក សំណង់ ដែល រំលោភបំពាន លើ ដី ចំណី ផ្លូវ   អាជ្ញាធរ មូលដ្ឋាន  ត្រូវតែ ធ្វើ ការ ហាមឃាត់   ហើយ រាយការណ៍ ជូន រដ្ឋបាល ក្រុង-ស្រុក  និង ខេត្ត  ដើម្បី មាន វិធានការ ទប់ស្កាត់ឲ្យ ទាន់ពេលវេលា ផងដែរ  ។

ក្នុង កិច្ចប្រជុំនេះដែរ  ឯកឧត្តម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម  បាន លើក យក សេចក្តី ព្រាង របៀបវារៈ សំខាន់ ៗ  មក ពិភាក្សា  រួមមាន ៖  ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។ ៤-បញ្ហាផ្សេងៗ ៕

Leave a Reply

Your email address will not be published. Required fields are marked *