ព្រះវិហារៈ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ សកម្មភាពសហគមន៏កសិកម្មចំនួន៩ ក្នុងខេត្តព្រះវិហារ បានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូន ក្រុមហ៊ុនសាជីវកម្មកម្ពុជា CACC តាមកិច្ចសន្យា ដែលមានក្រុមហ៊ុនដៃគូរThai Wa ក្នុងបរិមាណ ៣២៩៤៧ តោន។
ក្នុងឆ្នាំ២០២២នេះ តម្លៃសហគមន៌ទទួលបានដំឡូងមីស្រស់ លេខ០១ តម្លៃ ៣៧៥៛/Kg និង លេខ០២ តម្លៃ ៣៦០៛/Kg.។
កសិកម្មតាមកិច្ចសន្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាតំលៃ និងទីផ្សារដែលអាចទទួលយកបានដោយប្រជាកសិករក្នុងខេត្តព្រះវិហារ ស្របតាមគោលនយោបាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើឲ្យមានទំនុកចិត្តរយ:ពេលវែង រវាងតំណាងសហគមន៍ (អ្នកផលិត) និងតំណាងក្រុមហ៊ុន (អ្នកទទួលទិញ) ដើម្បីធានាឲ្យមានគុណភាពស្តង់ដាផលិតផលដែលបានព្រមព្រៀងគ្នា។ មិនតែប៉ុណ្ណោះ កសិកម្មតាមកិច្ចសន្យាបានជួយកសិករ និងសហគមន៍កសិកម្ម ជាច្រើនដូចខាងក្រោម៖
ជួយអោយសមាជិកសហគមន៍ដែលជាអ្នកផលិតមានទីផ្សារច្បាស់លាស់មុននឹងសម្រេចចិត្តដាំ។
កសិករមានកម្លាំងក្នុងចរចារជាមួយដៃគូរឯកជន និងមានតម្លាភាព កាត់បន្ថយការចំណាយតាមរយៈឈ្មួញកណ្តាល។
អាចជួយបង្កើនប្រាក់ចំណូល ដល់សមាជិកក និងសហគមន៍ ដោយគ្មានការកាត់ភាពខូចខាត(ឈ្មួយកណ្តាល កាត់ពី១០%ទៅ១៥% នៃទំងន់សរុប) ។
ទទួលបានចំណេះដឹងថ្មីៗទាក់ទងបច្ចេកទេសកសិកម្មដែលផ្តល់ដោយស្ថាប័ណពាក់ព័ន្ធ
អាចចូលរួមកាត់បន្ថយចំណាកស្រុកបានមួយចំណែក
ទទួលបានធនធានក្នុងការអភិវឌ្ឍន៍សហគមន៍របស់ពួកគាត់នៅនឹងកន្លែងផ្ទាល់ផងដែរ៕

