ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារចម្រុះដោះស្រាយទំនាស់ដីធ្លីរវាងលោក គង់ ជា ជាមួយ ឈ្មោះ លី អ៊ុតនី (មរណៈភាព) នៅឃុំទួលពង្រ ស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ ទំនាស់ដីធ្លី ដ៏រ៉ាំរ៉ៃជា ច្រើនឆ្នាំ លើទំហំដីប្រមាណ៩៧ហិកតា នៅចំណុច ភូមិសាស្ត្រអ៊ុងម៉ុង ស្ថិត នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលកើតមានឡើងរវាងឈ្មោះ លី អ៊ុតនី (មរណៈភាព) ជាមួយ លោក គង់ជា , ឌុច សាវីន និង ប្រជាពលរដ្ឋពាក់ព័ន្ធ ត្រូវបានឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រុមការងារអន្តរវិស័យ និងកងកម្លាំងអាវុធហត្ថ,នគរបាល ព្រមទាំងអាជ្ញាធរមូលដ្ឋានបានចុះធ្វើការដោះស្រាយ ជូនដោយយកគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងការដោះស្រាយនោះឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងក្រុមការងារជំនាញ បានសម្រេចមួយជំហាន ដោយតម្រូវឲ្យប្រជាពលរដ្ឋចុះឈ្មោះ ដោយភ្ជាប់ជាមួយឯកសារដែលមានក្នុងការមកកាន់កាប់ដីនៅចំណុចខាងលើ ដើម្បីក្រុមការងារពិនិត្យថា លើឯកសារ ហើយដំណើរការនេះ ឃើញថា ត្រូវបានប្រជាពលរដ្ឋចុះឈ្មោះជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ មានរយៈពេល៣ថ្ងៃមកហើយ។

ឯកឧត្តមបញ្ជាក់ថា ការដោះស្រាយបែបឈ្នះ ឈ្នះ គឺយើងនឹងឈ្នះទាំងអស់គ្នាហើយបុគ្គលដែលមានចេតនាទុច្ចរិតអ្នកនោះ នឹងមិនរួចខ្លួនពីសំណាញ់ច្បាប់នោះឡើយដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មកបំពុលសង្គម,បង្កើតអភិគមន៍ពិសេសមិនអនុញ្ញាតឲ្យមានការបង្កើតជាក្រុមក្រៅច្បាប់បានឡើយ ។ ឯកឧត្តមបានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដីនៅចំណុចខាងលើសូមឲ្យរុះរាន់ចូល ខ្លួនមកដោះសា្រយ ព្រោះនៅពេលក្រុមការងារបិតបញ្ជីឈប់ដោះស្រាយហើយគឺលែងទទួលស្គាល់ហើយ៕ ដោយ៖សៅនៅ

 

Leave a Reply

Your email address will not be published. Required fields are marked *