អភិបាលខេត្តកំពង់ចាម បានស្នេីឲ្យស្នងការនគរបាលខេត្ត ត្រូវទប់ស្កាត់លុបបំបាត់ការដាក់ប៉ុស្តិ៍អាណាធិបតេយ្យគ្រប់ប្រភេទ

កំពង់ចាម :  ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា និងចរាចរណ៍ ចំនួន ១១៧នាក់  ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម  នារសៀល  ថ្ងៃទី ១១  ខែមករា  ឆ្នាំ ២០២២ នេះ  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ស្នើ ឲ្យ សមត្ថកិច្ច នគរបាល  ត្រូវទប់ស្កាត់ លប់ បំបាត់ ការ ដាក់ ប៉ុស្តិ៍ អាណាធិបតេយ្យ គ្រប់ ប្រភេទ  ដែល បង្ក ភាព ថ្នាំងថ្នាក់ ដល់ ប្រជាពលរដ្ឋ  ។

ក្នុង ពិធីនោះដែរ  ឯកឧត្តមអភិបាលខេត្ត  បាន ជុំរុញ ដល់ស្នងការរដ្ឋាននគរបាល ខេត្ត  ត្រូវ បង្កើន ការ អភិ វ ឌ្ឈ ចំណេះដឹង តាមរយៈ បន្ត ការបើក វគ្គ បំប៉ន ដល់ កងកម្លាំង នគរបាលបន្ថែមទៀត ហើយត្រូវបន្ត អនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក និង ទប់ស្កាត់ កុំអោយ មាន បទល្មើស តាមផ្លូវ ទឹក និង  អនុវត្ត ផែនការ យុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ ព្រមទាំងទប់ស្កាត់ អំពើ ជួញដូរ មនុស្ស ពេស្យាចារ ការរំលោភបំពាន លើ កុមារ គ្រប់ រូបភាព ពិសេស អំពើ រំលោភ និង  អំពើ លួច ឆក់ គ្រប់ ប្រភេទ ។

ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ជុំរុញ ដល់ កម្លាំង នគរបាល អគ្គិភ័យ ត្រូវមាន បម្រុង ប្រយ័ត្ន ខ្ពស់ ជាប់ ជានិច្ច និង ត្រៀម លក្ខណសម្បត្តិ ទុកជាមុន   ដើម្បី ចេញ អន្តរាគមន៍ ឲ្យបាន ទាន់ពេលវេលា ក្នុងពេល មាន គ្រោះ អគ្គិភ័យ កើតឡើង ជាពិសេស ពេលក្នុង រដូវប្រាំងនេះ ហេីយ ត្រូវ ក្ដាប់ ពី ប្រភពទឹក ដើម្បី ងាយស្រួល ពេល ប្រតិបត្តិ ការជួយ ប្រជាពលរដ្ឋ ។

ជាមួយគ្នានោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បាន ណែនាំ ឲ្យ កម្លាំង ប៉ុស្ដិ៍នគរបាល រដ្ឋបាល ទាំងអស់  ត្រូវ បន្ត ចូលរួម ជាមួយ មន្ត្រី នៃមន្ទីរ សុខាភិបាល ដេីម្បី ផ្សព្វផ្សាយ និង អប់រំ ដល់ ប្រជាពលរដ្ឋ នៅ មូលដ្ឋាន ឃុំ -សង្កាត់ អំពី វិធានការ  សុខាភិបាល ក្នុង ការ ទប់ស្កាត់ និង ប្រយុទ្ធប្រឆាំង ជាមួយការរីក រាលដាល ជំងឺ កូ វីដ -១៩បម្លែង ថ្មី  លេីសពី នោះ ត្រូវ ទប់ស្កាត់ ការ បង្គ អុកឡុក និង បំពុលសង្គម ពី សំណាក់ ពួក ឧទ្ទាម ក្រៅច្បាប់  ជាពិសេសត្រូវ ប្ដេជ្ញាចិត្ត ដោយ មោះមុត ក្នុងការ ការពារ និង ថែរក្សា រាជរដ្ឋាភិបាល ស្របច្បាប់ របស់ យើង ផងដែរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *