ភ្នំពេញ៖ ឯកឧត្តម ម៉ៅ មុន្នី ប្រធានសមាគមមនុស្សធម៌ និងទ្រទ្រង់សាសនា ព្រមទាំងសហការីបាននាំយកសំភារ និងគ្រឿងឧបភោគ-បរិភោគរួមមាន៖ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ១០០យួរ ស្ករស១០០ គ.ក អំបិល១០០ គ.ក ប៊ីចេង ១០០ គ.ក មី ៥០ កេស អាកុល ០៥ កាន ម៉ាស់ ០៥ កេសធំ ត្រីខកំប៉ុង ០២ កេសធំ ទឹកសុទ្ធ ២០ កេស ប្រគល់ជូន ខុទ្ទកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ។
ឯមឧត្តម ម៉ៅ មុន្នី ប្រធានសាមគមមនុស្ស និងទ្រទ្រង់សាសនា បានមានប្រសាសន៍ថាសូមអរគុណសន្តិភាព ឯកឧត្តមបន្តថាសំភារដែលផ្ដល់ជូនបពេលនេះគឺជាទឹកចិត្តមនុស្សធម៌ របស់ក្រុមការងារយើងខ្ញុំ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត នាយករងខុទ្ទកាល័យ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការរដ្ឋាន និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានមានប្រសាសន៍ថានេះជាការចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងមហាផ្ទៃ និងនាយកដ្ឋានព៏ត៌មានវិទ្យា បើទោះបីអំណោយមានតិចក្តី ច្រើនក្តីនេះជាទឹកចិត្តរបស់ សមាគម គឺមានន័យធំធេងណាស់ ក្នុងនាមថ្នាក់ដឹកនាំ ឯកឧត្តមអស់លោកដែលមានវត្តមាននៅពេលនេះ សូមស្វាគមដោយក្តីរីករាយ និងសូមគាំទ្ររាល់សកម្មភាពការងារ បេសកកម្មរបស់សមាគមទាំងអស់ តទៅមុខទៀតក្នុករណីដែលអាចអោយក្រុមការងារ នាយកដ្ឋានព័ត៌មានជួយទ្រទ្រង់ផ្នែកណាមួយ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃតាមនីតិវិធី ដំណើរការជាមួយអាជ្ញាធរពាក់ព័ន្ធផ្លូវច្បាប់ផ្សេងៗ ដើម្បីចូលរួមអភិវឌ្ឈន៍សង្គមជាតិ នេះជាការរួមចំណែកមួយរបស់សមាគមមនុស្សធម៌ និងទ្រទ្រង់សាសនា ។

