កំពង់ចាម : ក្នុង ជំនួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ដល់ គម្រោងអភិវឌ្ឍនានានៅក្នុងខេត្តកំពង់ចាម នារសៀល ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ដោយ ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម ជាង ១លាន នាក់ កាកសំណល់ រឹង និង រាវ ក្នុង ១ថ្ងៃ ជាង ១០០តោន ក្នុងនោះ ពលរដ្ឋ មួយចំនួន មិន ទាន់ មានការភ្ញាក់ រលឹក គឺនៅតែ ចោល សំរាម ពាសវាលពាសកាល មិន ព្រម ទុកដាក់ នៅ នឹង កន្លែង ឲ្យ បាន ត្រឹមត្រូវ ដេីម្បី ឲ្យ កម្មករ ធ្វើ ការ ប្រមូល ហើយ អ្នក ខ្លះ ទៀត ទំលាប់ ដុត សំរាម នៅ តាម ផ្ទះ បណ្តាល ឲ្យ មាន ជាតិ ពុល ក្នុង បរិយាកាសទៀតផង ដូច្នេះ សូម ឲ្យ ភ្នាក់ងារ USAID សហការ ជាមួយ មន្ទីរ បរិស្ថាន ដេីម្បី ធ្វើ ការផ្សព្វផ្សាយ ឲ្យ ពួកគាត់ ផ្លាស់ប្ដូរ ផ្នត់គំនិត ហេីយចូលរួម ការពារ បរិស្ថាន អនាម័យ ជាពិសេស បញ្ហា សំរាម តែម្ដង ។
ឯកឧត្តមអភិបាលខេត្ត បាន លេីកឡេីងថា រវាងUSAID ហើយ នឹង រដ្ឋបាលខេត្ត ក៏ដូចជា រាជរដ្ឋាភិបាល កម្ពុជា គឺយេីងមាន គោលបំណង តែមួយ ក្នុង ការ ជួយលេីក កម្ពស់ គុណភាព ជីវិត របស់ ប្រជាពលរដ្ឋ តាម រយៈ គម្រោង នានា ការ បង្កើត មុខរបរ ការ លេីក កម្ពស់ សេវា សុខាភិបាល ផ្តល់ នូវ ការ អប់រំ បរិស្ថាន ទាំង នេះ សុទ្ធសឹងតែ ជា គោលដៅ លេីក កម្ពស់ គុណភាព រស់នៅ របស់ ប្រជាពលរដ្ឋ ដូច្នេះ យើង អាច ចាប់ដៃ គ្នា បាន ដេីម្បី បន្ត សកម្មភាព ការងារ របស់ យើង តទៅ ទៀត ។
ជាមួយគ្នានោះ លោកស្រី ណែនស៊ី អ៊ឹសលិក នាយិកា បេសកកម្ម USAID បាន យល់ព្រម ចំពោះ ការ ស្នើសុំ របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុង ការ បន្ត អាណត្តិ របស់ ខ្លូន ដេីម្បី លេីក កម្ពស់ ការងារ កសិកម្ម ដែល មាន ដូចជា ការ នាំ ផលិតផល ចេញ និង បច្ចេកទេស ដាំដុះ រួមនឹង បរិស្ថាន ខណៈ កន្លង មក USAID បាន ផ្ដល់ ការ គាំទ្រ លេី វិស័យ សុខាភិបាល និង អប់រំ ក្នុង ខេត្តកំពង់ចាម បាន យ៉ាង ល្អ ប្រសើរ ។
គួរ បញ្ជាក់ ថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ប្រចាំនៅកម្ពុជា សហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ អនុវត្តកម្មវិធីផ្សេងៗជាច្រើន ដែលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ទាំង២៥រាជិនី -ខេត្ត ។ ដោយ ផ្តោតទៅលើ ការពង្រឹងសិទ្ធិមនុស្ស និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ លើកកម្ពស់ផ្នែកសុខភាព និងអាហារូបត្ថម្ភ គាំទ្រការអប់រំ និងការអភិវឌ្ឍកុមារ បង្កើនផលិតកម្មកសិកម្ម និងសន្តិសុខស្បៀង អភិរក្សព្រៃឈើ និងទីជម្រាល ព្រមទាំងជួយកសិករ និងក្រុមគ្រួសារ ក្នុងការបន្ស៊ាំ និងកាត់បន្ថយនូវឥទ្ធិពលនៃគ្រោះធម្មជាតិផងដែរ ៕


