កំពង់ធំ ៖ មន្ទីរ សុខាភិបាល ខេត្ត កំពង់ធំ និង អាជ្ញាធរ ក្រុង ស្ទឹងសែន រៀបចំ ទីតាំង ថ្មី បន្ថែម សម្រាប់ ចាក់ វ៉ាក់សាំង ដូ ស ជំរុញ ( ដូ ស ទី ៣) ដល់ ប្រជាពលរដ្ឋ នៅមុខ ផ្សារ កំពង់ធំ ដើម្បី ផ្តល់ ភាព ងាយ និង ចំណាយ ពេលវេលា កាន់ តិច ក្នុង ការ ទទួលយក វ៉ាក់សាំង ការពារ ជំងឺ កូ វីដ -១៩ ។
នៅ ថ្ងៃ ទី ១២ ខែមករា ឆ្នាំ ២០២២, លោក ពេញ កែម អភិបាលរងក្រុង ស្ទឹងសែន លើកឡើងថា ការ ផ្តល់ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ -១៩ គឺជា ផែនការ យុទ្ធសាស្ត្រ ការពារ សុខា ភាព និង សុខុមាលភាព ទូទៅ របស់ ប្រជាពលរដ្ឋ គ្រប់រូប ក្រោម ការ យកចិត្តទុកដាក់ បំផុត របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ។
ការរៀបចំ ទីតាំង ថ្មី បន្ថែម នៅមុខ ផ្សារ កំពង់ធំ គឺ ដើម្បី ផ្តល់ ភាពងាយស្រួល ដល់ ប្រជាពលរដ្ឋ ទូទៅ អាជីវករ គ្រប់រូប ក្នុង ការទទួល វ៉ាក់សាំង ។ លោក បន្តថា ទីតាំង នេះ គឺ ផ្តល់ វ៉ាក់សាំង សម្រាប់តែ ដូ ស ទី ៣ ( ដូ ស ជំរុញ ) តែប៉ុណ្ណោះ ! ចំពោះ ដូ ស ផ្សេងទៀត ទាំង ដូ ស ទី ១ ដូ ស ទី ២ នៅតែ បន្ត ជា ធម្មតា នៅតាម ទីតាំង មណ្ឌល សុខភាព និង មន្ទីរ ពេទ្យបង្អែក ទាំងអស់ នៅក្នុង ខេត្តកំពង់ធំ ។
លោក អភិបាលរងក្រុង អំពាវនាវ ដល់ ប្រជាពលរដ្ឋ គ្រប់រូប ជាពិសេស អាជីវករ ដែលមាន មុខរបរ ល ក់ ដូរ នៅក្នុង ផ្សារ ក្តី ឬ លក់ដូរ ចល័ត ក្តី សូម មក ទទួលយក ការចាក់ វ៉ាក់សាំង ដូ ស ទី ៣ ទាំងអស់គ្នា ដើម្បី ការពារ សុខភាព សាធារណៈ គ្រួសារ និង សុខភាព ខ្លួនឯង ផងដែរ ។
ក្រុម ប្រជាពលរដ្ឋ លើកឡើង ដែរ ថា ការទទួលយក វ៉ាក់សាំង ការពារ ជំងឺ កូ វីដ ១៩ ក្នុងពេល កន្លងមក មិន ធ្វើ ឲ្យ ពួកគាត់ ប៉ះពាល់ ដល់ សុខភាព ខ្លាំង នោះទេ , ប៉ុន្តែ មាន ផល រំខាន តិចតួច ដូចជា ឈឺ សាច់ដុំ ឬ ក្តៅខ្លួន តិចតួច តែប៉ុណ្ណោះ ។ តែ ផ្ទុយទៅវិញ នេះ គឺជា ភារកិច្ច របស់ ពលរដ្ឋ គ្រប់រូប ត្រូវ រក្សា សុខភាព ខ្លួនឯង និង ចូលរួម ជាមួយ រាជរដ្ឋាភិបាល ទប់ស្កាត់ ការ ឆ្លង រីក រាលដាល នៃ ជំងឺ កូ វីដ ១៩ ក្នុង សង្គមជាតិ ។
តាម របាយការណ៍ រប ស់ លោក វេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធាន មន្ទីរ សុខាភិបាល ខេត្តកំពង់ធំ បញ្ជាក់ ថា គិត ត្រឹម ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២, ប្រជាពលរដ្ឋ អាយុ ១៨ ឆ្នាំង ឡើង ចាក់ ដូ ស ទី ១ សរុប ចំនួន ជិត ៤៨ ម៉ឺន នាក់ , ចាក់ ដូ ស ទី ២ សរុប ចំនួន ជាង ២៦ ម៉ឺន នាក់ , ចាក់ ដូ ស ទី ៣ ( ដូ ស ជំរុញ ) មាន ចំនួន សរុប ជិត ៥ ម៉ឺន នាក់ ។ កុមារ អាយុ ១២-១៧ ឆ្នាំ ចាក់ ដូ ស ទី ១ សរុប ជាង ៩ ម៉ឺន នាក់ , ចាក់ ដូ ស ទី ២ សរុប ជាង ៨ ម៉ឺន នាក់ ។ កុមារ អាយុ ០៦-១១ ឆ្នាំ ចាក់ ដូ ស ទី ១ សរុប ចំនួន ជិត ១០ ម៉ឺន នាក់ , ចាដូ ស ទី ២ សរុប ចំនួន ជាង ៩ ម៉ឺន នាក់ ។ កុមារ អាយុ ០៥ ឆ្នាំ ចាក់ ដូ ស ទី ១ សរុប ចំនួន ជាង ១ ម៉ឺន នាក់ និង ចាក់ ដូ ស ទី ២ សរុប ចំនួន ជិត ៨ ពាន់ នាក់ ។

