កំពង់ចាម : ឯកឧត្ដម ហ៊ុន ម៉ានិត សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកចំការលេី និង ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល និងប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បាន អញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អាគារ ទីស្នាក់ការ គណបក្សប្រជាជន កម្ពុជា ស្រុកចំការលើ ដែល ពិធី នេះ ត្រូវបាន ប្រារព្ធ ឡើង នាព្រឹក ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ ដោយមានការ អញ្ជើញ ចូលរួម ពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជន កម្ពុជា ផងដែរ ។
លោក ចក់ សមភាព ប្រធាន ការដ្ឋាន សាងសង់ បាន ឲ្យដឹងថា គម្រោង ស្ថាបនា សាងសង់ អគារ ទីស្នាក់ការ គណបក្សប្រជាជន កម្ពុជា ស្រុក ចំការលេី នេះ គឺមាន ២អគារ ដែល សាងសង់ លេីក ផ្ទៃដី ទំហំ ប្រមាណ ជា៤៤ម៉ែត្រ គុណ នឹង ៤៨ម៉ែត្រ ក្នុងនោះ អគារ ទី១ គឺ សាលប្រជុំ មានទំហំ ២៧ គុណ នឹង ៣៦ម៉ែត្រ ទី២ អគារ រដ្ឋបាល ដែល មាន កម្ពស់ ៣ជាន់ ទំហំ ១២ម៉ែត្រ គុណ នឹង ២៧ម៉ែត្រ ។ លោក បាន ឲ្យ ដឹង ទៀត ថា គម្រោង ស្ថាបនា អគារ ទីស្នាក់ការ គណបក្សប្រជាជន កម្ពុជា ស្រុក ចំការលេី នេះ គឺ មាន រយៈពេល ១៣ខែ នឹង សាងសង់ ឲ្យ រួចរាល់ ជាស្ថាពរ ៕

