បើកបរម៉ូតូម៉ាក្សហុងដាCBល្បឿនលឿនដូចហោះដួលបោកខ្ទាតចូលម៉ូតូម៉ាក្ស Let’sបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតខណៈបើកបរម៉ូតូធំលឿនដូចហោះបណ្តាលដួលបោកក្បាលចូលម៉ូតូមួយគ្រឿងស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងម្នាក់រងរបួសស្រាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧:៥៨ នាទី ថ្ងៃ ព្រហស្បតិ៍ ១១ កើត ខែ បុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២២នេះលើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ CB ពណ៏ ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ ១JC ៣៥៥០ បើកបរដោយឈ្មោះ តូច វាសនា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ យោធា រស់នៅភូមិ វាលយន្ដ សង្កាត់/ក្រុង/ខេត្ត ស្វាយរៀង បើកបរ ពីលិចទៅកើត មិនពាក់មួកសុវត្ថិភាព  ។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេុខាងលើក៏បុកទួលថ្នល់ទើបតែអ៊ុតដួលបោកអូសមនុស្សខ្ទាតចូលម៉ូតូមួយគ្រឿងទៀតម៉ាកLet’s ពណ៏ ស ពាក់ផ្លាកលេខ ភ្នំពេញ  ១DD ៨៥៩២ បើកបរដោយឈ្មោះ ថន ស្រីលក្ខណ៍ ភេទ ស្រី អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិកអេសុីលីដា រស់នៅភូមិ រោងបន្លែ សង្កាត់/ក្រុង/ខេត្ត ស្វាយរៀងដែលធ្វើដំណើរពីកើតទៅលិច ពាក់មួកសុវត្ថិភាពបណ្តាលឲ្យអ្នកបើកបរម៉ូតូធំស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តងនិងអ្នកបើកបរម៉ូតូម៉ាកLet’s ពណ៏ ស រងរបួសស្រាល ម៉ូតូខូចខាតស្រាល ។

ក្រោយពីកើតហេតុភ្លាមៗគេឃើញសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងនិងសម្រួលចរាចរណ៍រីឯមធ្យោបាយទាំង២យកទៅរក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយនិងអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ចំពោះជនសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ : អ្នកបើកបរម៉ូតូម៉ាក្សហុងដា CB ប្រើប្រាស់ល្បឿនលឿនដួលបោកខ្ទាតចូលម៉ូតូម៉ាក្ស Let’s ។

Leave a Reply

Your email address will not be published. Required fields are marked *