ព្រះវិហារៈ នៅព្រឹកថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដម សួន ខាំឡរ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះវិហារបានអញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ របស់គណៈកម្មាធិការបក្សមូលដ្ឋានក្រុងព្រះវិហារ។ ពិធីនេះមានការអញ្ជើញចូលរួមប្រធានអនុប្រធានក្រុមការងារថ្នាក់កណ្ដាល ក្រុមការងារខេត្តចុះមូលដ្ឋានសមាជិកសមាជិការឃុំសង្កាត់ជាច្រើនរូបទៀត។ក្រោយពីបានស្ដាប់របាយការណ៍របស់គណៈកម្មាធិការបក្សមូលដ្ឋានរួចមកឯកឧត្ដមប្រធានថ្នាក់កណ្ដាលចុះជួយក្រុងបានមានប្រសាសន៍ថ្លែងអំណរគុណដល់លោក លោកស្រី សមាជិក សមាជិកា បក្សទាំងអស់ដែលបានខិតខំ អនុវត្តបាននូវគោលការ ក៏ដូចជា គាំទ្រ ដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។ ថ្លែងអំណរគុណសមាជិកបក្សទាំងអស់ ដែលបានខិតខំ ដោះស្រាយរាល់បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ក្នុងនោះឯកឧត្ដមប្រធានបានលើកឡើងពីការបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍន៍ឃុំ សង្កាត់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤និងផែនការបន្តអាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ជាមួយគ្នានេះ សន្និបាតក៏បានប្រកាសបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្រុងព្រះវិហារ ក្នុងអាណត្តិទី៥នេះផងដែរ៕

