ឯកឧត្ដម ស្រី ឌឹក ថ្លែងអំណរគុណដល់ប្រធានក្រុមការងារចុះជួយឃុំជាំក្សាន្តព្រមទាំងសមាជិកបក្សទាំងអស់ ដែលបានខិតខំ ដោះស្រាយរាល់បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋរហូតទទួលបានជោគជ័យគួរជាទីមោទន

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារៈឯកឧត្ដម ស្រី ឌឹក សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជាំក្សាន្ត នៅថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០២២នេះបានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំជាក្សាន្ត ដោយមានការចូលរួមពី​ឯកឧត្តម ជូ តុងអាន អនុប្រធានប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត និងជាប្រធានក្រុមការងារចុះជួយឃុំជាក្សាន្ត ព្រមទាំង សមាជិក សមាជិកាគណបក្សឃុំទាំងអស់។

ថ្លែងក្នុងឱកាសនោះឯកឧត្ដម ស្រី ឌឹក សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជាំក្សាន្ត បានមានប្រសាសន៍កោតសរសើរដល់ក្រុមការងារចុះជួយឃុំជាំក្សាន្តដែលមានឯកឧត្តម ជូ តុងអាន អនុប្រធានប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត និងជាប្រធានក្រុមការងារចុះជួយឃុំជាក្សាន្ត ដែលបានសហការគ្នាយ៉ាងល្អជាមួយក្រុមការងារចុះជួយឃុំជាំក្សាន្តព្រមទាំង សមាជិក សមាជិកា បក្សទាំងអស់បានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការចុះជួយដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរហូតទទួលបានជោគជ័យគួរជាទីកត់សម្គាល់។

ឯកឧត្តមបានបន្តថា ក្នុងដំណើរការរីកចម្រើនរបស់ប្រទេសជាតិនេះ ការអនុវត្តគោលនយោបាយរបស់គណបក្សដើម្បីអភិវឌ្ឍនឃុំជាំក្សាន្ត ដែលមានឯកឧត្តម ជូ តុងអាន ជាប្រធានក្រុមការងារចុះជួយឃុំ ឃើញថាទទួលបានលទ្ធផលល្អប្រសើរ មានការអភិវឌ្ឍនលើគ្រប់វិស័យនៅក្រោមម្លប់នៃសន្តិភាពនិងកាន់តែមានសុវត្តិភាពរឹងមាំ ប្រជាពលរដ្ឋមានជីវភាំពកាន់តែប្រសើរឡើងហើយរស់នៅបានយ៉ាងសុខសាន្តទាំងក្នុងគ្រួសារនិងក្នុងសហគមន៍ក៏ដូចជាសង្គមជាតិទាំងមូលដោយពុំមានការរើសអើហងអ្វីឡើយ។លទ្ធិប្រជាធិបតេយ្យបានចាក់រឹសកាន់តែជ្រៅនៅក្នុងមូលដ្ឋានសិទ្ធសេរីភាពរបស់ប្រជាជនដែលបានចែងក្នុងរដ្ឋធម្មនុញ្ញត្រូវបានគោរព និងការពារ ប្រជាពលរដ្ឋបានចូលរួមប្រកបដោយភាពជាម្ចាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រស្រមតាមឆន្ទះរបស់ខ្លួន។

ឯកឧត្តម ក៏បានថ្លែងណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំពិសេសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវធ្វើខ្លួនឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើយើង ព្រោះជំនឿទំនុកចិត្តនេះសំខាន់ណាស់។ លោកថាការទាញជំនឿទុកចិត្តពីមហាជន គឺពិបាកសំខាន់សតិអារម្មណ៍នយោបាយគឺសំខាន់ណាស់ ហើយបើយើងមិនបង្ហាញពីភាពមុតស្រួច នៃគណបក្សរបស់យើងទេ គឺយើងឈរឈ្មោះក៏ពិបាកដែរ ប៉ុន្តែឯកឧត្តមជឿជាក់ថាបេក្ខភាពទាំងអស់ប្រាកដជាធ្វើបាន ក្នុងការធ្វើឱ្យប្រជាពលរដ្ឋមានជំនឿមកលើគណបក្ស។

សូមបញ្ជាក់ថាសន្និបាតរបស់គណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាឃុំជាំក្សាន្ត នាឱកាសនេះ ក៏បានលើកឡើងពីការបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងបានដាក់ចេញនូវផែនការជាយុទ្ធសាស្ត្រចំនួន៧ចំណុច សម្រាប់អនុវត្តបន្ត ហើយសន្និបាតគណបក្សឃុំជាំក្សាន្តនេះ ក៏មានការពិភាក្សានិងអនុម័ត្រសេចក្តីសម្រេចស្តីពីគោលនយោបាយរបស់គណៈកម្មាធិការបក្សឃុំជាំក្សាន្ត ដើម្បីអនុវត្តន៍ឃុំសម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ បង្ហាញបេក្ខភាពដែលត្រូវឈរឈ្មោះជាបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ ក្រោយសន្និបាតគណបក្សឃុំ ក្រុមការងារត្រូវរៀបចំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតឱ្យបានជ្រួតជ្រាបដល់សមាជិកបក្សគ្រប់រូប ខ្លឹមសារទាំងស្រុងនៃគោលនយោបាយ ត្រូវផ្សព្វផ្សាយក្នុងជួរគណៈកម្មាធិការបក្សឃុំ និងគណៈកម្មាធិការបក្សភូមិ ប៉ុន្តែសមាជិកទូទៅត្រូវផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសន្និបាតដែលមានការបកស្រាយខ្លះៗ ប៉ុណ្ណោះ។ជាមួយគ្នានេះ សន្និបាតក៏បានប្រកាសបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំជាំក្សាន្ត ក្នុងអាណត្តិទី៥នេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *