អភិបាលខេត្តកំពង់ធំ ប្រកាសបើកលទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង២៧ ធ្នូ ២០២១កន្លងទៅថ្មីៗនេះ

កំពង់ធំ: ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមប្រកាសបើកលទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២០-២០២១ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅវិទ្យាល័យកំពង់ធំ ស្ថិតនៅក្នុងក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ។

ថ្លែងនៅក្នុងពិធីប្រកាសបើកលទ្ធផលប្រឡងនេះដែរ ឯកឧត្តម ងួន រតនៈ បានចូលរួមអបអរសាទរជាមួយនឹងក្មួយៗដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងកោតសរសើរដល់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់និទ្ទេស A ជាច្រើនរូប  បើទោះស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជំងឺ Covid-១៩ ក៏ដោយ ដែលនាំមកនូវកេរ្តិ៍ឈ្មោះ កិត្តិយស សម្រាប់ខ្លួនយើង ក្រុមគ្រួសារយើង  សម្រាប់សាលារៀន ក៏ដូចជាខេត្តកំពង់ធំយើងផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបន្ថែមទៀតថា នាពេលខាងមុខនេះ ក្មួយៗត្រូវទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យ សូមក្មួយៗខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះវិជ្ជា មកចូលរួមអភិវឌ្ឍន៍គ្រួសារ សហគមន៍ និងសង្គមជាតិ។ គួររំលឹកថា.ខេត្តកំពង់ធំមានបេក្ខជនប្រលងសរុប៤៦៥១នាក់ប្រលងជាប់.៣២៤៥នាក់។ទទួលបាននិទ្ទេសA.ចំនួន៤១នាក់។

Leave a Reply

Your email address will not be published. Required fields are marked *