លទ្ធផលប្រឡងបាក់ឌុបខេត្តបន្ទាយមានជ័យឆ្នាំ២០២១ ប្រលងជាប់៦៣ភាគរយ ,ជាប់និទ្ទេសA ៩៩នាក់

បន្ទាយមានជ័យ៖ លទ្ធផលប្រឡងបាកឌុបនោខេត្តបន្ទាយមានជ័យឆ្នាំសិក្សា២០២០-២១  ជាប់៦៣%  ,និទ្ទេសA.  ចំនួន៩៩នាក់ /ស្រី ៧០នាក់ ។ នេះបើតាមលោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ  យុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២២ ។

លោកបានបន្តថា៖ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបចំណេះដឹងទូទៅ និងបំពេញវិជ្ជាសម័យប្រឡងថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ មាន៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ០៣មណ្ឌល  ថ្នាក់វិទ្យាសាស្ត្រសង្គម៤មណ្ឌល ស្មើនឹង១៩៩បន្ទប់។ ក្នុងនោះបេក្ខជនក្នុងបញ្ជីចំនួន៤៩៤៧នាក់ និងស្រី២៦៣៦នាក់។ បេក្ខជនមកប្រឡងចំនួន ៤៧១៤នាក់ /ស្រី២៥៤៤នាក់។ ក្នុងនោះ បេក្ខជនប្រឡងជាប់(ចំណេះទូទៅ  ស្វៃរិន និងបំពេញវិជ្ជា) ចំនួន២៩៤៤នាក់ និងស្រី១៧៦១នាក់ គិតជាភាគរយសរុប៦២.៤៥ភាគរយ។

ចំណែក លោកកឹម តឿន ប្រធានការិយាល័យមធ្យមសិក្សានិងកិច្ចការប្រឡងនៃមន្ទីរអប់រំ យុវជន និងកីឡាបានឲ្យដឹងដែរថា៖ លទ្ធផលនេះ និទ្ទេស(A) មានចំនួន៩៩នាក់(ចំណេះទូទៅ) /ស្រី៧០នាក់ ។ និទ្ទេស (B)២៥៧នាក់ / ស្រី១៧៧នាក់ ។ និទ្ទេស(C)  ចំនួន៥៣៩នាក់  /ស្រី៣១៩នាក់ ។និទ្ទេស(D) ចំនួន ៩៣៥នាក់ / ៥៦១នាក់ និង (E) ចំនួន ១១១៤នាក់ /  ៦៣៤ នាក់។ លោកបានបន្តថា៖ ចំពោះនិទ្ទេសA  នាឆ្នាំនេះបានកើនឡើងខ្ពស់ ។ បើប្រើប្រៀបធៀបនឹងឆ្នាំសិក្សា២០១៨-១៩  មានចំនួន ២៥នាក់៕ដោយ៖សៅ នៅ

Leave a Reply

Your email address will not be published. Required fields are marked *