ឯកឧត្តម សូ សូច័ន្ទ អញ្ជើញចុះពិនិត្យមើលអំពីវឌ្ឍនភាពការងារ និងសមិទ្ធផលផ្សេងៗដែលក្រុមការងារគណបក្សប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក

ខេត្តស្វាយរៀង៖នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២នេះឯកឧត្តម សូ សូច័ន្ទ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំក្រោលគោ ឯកឧត្តម សូ សុីផាន  លោក ហុឹម កុសល អនុប្រធានក្រុមការងារចុះជួយឃុំក្រោលគោស្រុកស្វាយជ្រំ រួមដំណើរដោយ អស់លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ បានអញ្ជើញចុះពិនិត្យមើលអំពីវឌ្ឍនភាពការងារ និងសមិទ្ធផលផ្សេងៗដែលក្រុមការងារគណបក្សប្រជាជនកម្ពុជាបានជួយឧបត្ថម្ភនៅក្នុងមូលដ្ឋានឃុំក្រោលគោ ស្រុកស្វាយជ្រំ ព្រមទាំងបានចូលរួមបច្ច័យជាច្រើនដល់ស្នាក់ការគណបក្សឃុំក្រោលគោដែលកំពុងមានខ្វះខាតនិងដោយមានការរៀបចំធ្វើពិធីបុណ្យសាមគ្គីឆ្លងសមិទ្ធផលទាំងនោះផងដែរ ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យសមិទ្ធផលដែលជាការជួយឧបត្ថម្ភរបស់ក្រុមការងារគណបក្សចុះជួយឃុំ ឯកឧត្តមសូ សូច័ន្ទ បានមានប្រសាសន៍លើកឡើងថា៖ក្រោមការដឹកនាំឆ្លាសវ៉ៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង គណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើឲ្យប្រទេស កម្ពុជាមួយនេះ ទទួលបាននូវសិទ្ធិសេរីភាព ថេរភាពនយោបាយ សន្តិភាពពេញលេញទូទាំងប្រទេស និងមានការរីកចំរើនអភិវឌ្ឍន៏លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជានេះ។

ឯកឧត្តមប្រធានមានប្រសាសន៍បន្តទៀតថា៖បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់ក្រុមការងារចុះជួយឃុំក្រោលគោទាំងអស់ដែលបានខិតខំចំណាយថវិកាផ្ទាល់ខ្លួនជួយកសាងហេដ្ឋារចនាសម្ព័ន្ធស្រះទឹកជាដើមដែលជាប្រយោជន៍សាធារណៈសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅឃុំក្រោលគោទាំងមូលនៅក្នុងឱកាសពិធីបុណ្យឆ្លងសមិទ្ធផលក្នុងទីស្នាក់ការគណបក្សដូចដែលក្រុមការងារចុះមូលដ្ឋាន ។

ឯកឧត្តម សូ សូច័ន្ទ បានបន្ថែមថាស្ថិតនៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោកសូមបានអំពាវនាវឲ្យប្រជាជនទាំងអស់ ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងអាជ្ញាធរត្រូវជម្រុញឲ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី ១ និងជម្រុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី ៣ ឲ្យបានឆាប់រហ័សផងដែរដើម្បីមានភាពសុាំជាមួយជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

លោក ភោគ វណ្ណថន ប្រធានគណៈបក្សឃុំក្រោលគោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសូ សូច័ន្ទ ប្រធានក្រុមការងារចុះជួយឃុំក្រោលគោនិងលោក ហុឹម កុសល អនុប្រធានក្រុមការងារព្រមទាំងក្រុមការងារទាំងអស់រួមទាំងសប្បុរសជននានាដែលបានជួយឧបត្ថម្ភជាថវិកានិងសម្ភារៈផ្សេងៗសម្រាប់ធ្វើការអភិវឌ្ឍលើគ្រប់វិស័យក្នុងឃុំក្រោលគោស្រុកស្វាយជ្រំផងដែរ ។

លោក ភោគ វណ្ណថន បានឲ្យដឹងទៀតថា៖ដោយមានការគាំទ្រពីសំណាក់ ឯកឧត្ដម  សូ សូច័ន្ទនិងក្រុមការងារថ្នាក់កណ្តាល លោក ហុឹម កុសល អនុប្រធានកុមការងារ លោក ភោគ វណ្ណថន មេឃុំ សមាជិកសមាជិការ ក្រុមប្រឹក្សាឃុំនិងប្រជាពលរដ្ឋបានចូលរួមធ្វើបុណ្យសាមគ្គីឆ្ងងសមិទ្ធផលនានានេះ ក្នុងនោះឯកឧត្តម សូ សូច័ន្ទ ចូលរួមចំនួន ៤១០០០០០៛ និងផ្តល់ជូន លោកនាយកសាលាមង្គលការរាម ២០០ដុល្លា  លោកហ៊ឹម កុសល អនុប្រធានក្រុមការងារផ្តល់ជូនលោកនាយកសាលាមង្គលការរាម ១០០ដុល្លា។

លោក កែវ ចន្ទលី ក្រុមការងារថ្នាក់ខេត្តចូលរួមបុណ្យ ៣០០០០០រនិងផ្តល់ជូន២០០ដុល្លាសំរាប់លើកផ្លាកគណបក្ស។លោក សុខ សុទ្ធាវុធ  ចូលរួមបុណ្យ៤០០០០០រផងដរ។

ឯកឧត្តមប្រធានក៏បានអញ្ជើញចូលរួមបុណ្យរំលែកទុក្ខគ្រួសារសព ឈ្មោះ សុខ សាវ៉ាត អាយុ៣៥ឆ្នាំភេទស្រី ដោយជម្ងឺពោះវៀនរាំរ៉ៃនៅភូមិ ឃួច ចំនួន២៥០០០០៛ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *