កណ្តាល៖ ជាប្រវត្តិសាស្ត្រមួយដែរ សម្រាប់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងវិស័យសុខាភិបាល ដើម្បីពិនិត្យ និងព្យាបាល សេវាជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បានកំពុងតែរីកដុះដាល ។ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ក្រុងតាខ្មៅ ជាមន្ទីរពេទ្យ ឯកជនមួយ បានចាប់ផ្តើមសម្ភោធន៌ បើកដំណើរការ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ ក្រោមអធិបតិយភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយលោក បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្តាល និងមន្ត្រីក្រោមឧវាទ ។
ទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ស្ថិតតាមបណ្តោយផ្លូវ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវេជ្ជបណ្ឌិតឯកទេស ឈឿន ប៊ុណ្ណារិទ្ធិ នាយកប្រតិបត្តិ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បានថ្លែងថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខគឺជាមូលដ្ឋាន សេវាសុខាភិបាលឯកជនមួយ ដែលបានជួយបំពេញនិងបម្រើសេវាសុខាភិបាលកម្រិត៣ និងផ្នែកថែទាំ ជូនបងប្អូនកម្មករនិយោជិត មន្ត្រីរាជការ ស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ លើផ្នែកហានិភ័យការងារនិងថែទាំសុខភាព ក្នុងគោលបំណងផ្តល់ការពិនិត្យ ព្យាបាល និងថែទាំវេជ្ជសាស្ត្រ ប្រកបដោយគុណភាពប្រសិទ្ធភាព និងក្នុងគោលបំណងបង្ខិតសេវាឲ្យកាន់តែកៀកទៅនឹង ប្រជាពលរដ្ឋ មូលដ្ឋនផងដែរ ។
ក្នុងអំឡុងពេលវិបិត្តិកូវីដ១៩ ដែលបានវាយប្រហារប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរនោះ មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយអប់រំ និងគោរព អនុវត្តរាល់វិធានការនានាដែលបានដាក់ចេញ។ លើសពីនេះទៅទៀតបុគ្គលិករបស់មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខមួយចំនួនក៏បានចូលរួមដោយស្ម័គ្រចិត្តជាក្រុមគ្រូពេទ្យជួរមុខនិងចែករំលែកនូវបទពិសោធល្អៗ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ព្រមទាំងបានចូលរួមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្របតាមយុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ផ្អែកលើគុណតម្លៃស្នូលគឺ” គុណភាព សេវាកម្ម ក្រមសៅលធ៌ម វិជ្ជាជីវះ “។ និងទទួលបានការអនុញ្ញាតពី បេឡាជាតិសន្តិសុខសង្គម (បសស) ។ អាគារកំពស់៤ជាន់ មានបន្ទប់៣០បន្ទប់ ស្មើរនិង៣០គ្រែ មានបុគ្គលិកសរុប៣៦នាក់ ស្រី២៤នាក់ ក្នុងនោះវេជ្ជបណ្ឌិតឯកទេសចំនួន១២នាក់ ០៧នាក់បានបញ្ចប់ការសិក្សានៅសាធារណរដ្ឋបារាំង និង០១បានបញ្ចប់ការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៌ថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ជាមន្ទីរពេទ្យតូច តែមានបេះដូងធំ ប្រកបដោយពាក្យស្លោកបួនឃ្លា” គុណភាព សេវាកម្ម ក្រមសីលធ៌ម វិជ្ជាជីវះ “។
លោកបន្ថែមថា ឈ្មោះចតុមុខនេះ គឺជាឈ្មោះដ៌ប្រពៃ តាំងពីបុរមបុរាណមកម្លេះ និងជាឈ្មោះរាជធានីផងដែរ ។មិនតែប៉ុណ្ណោះ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បានបើកចំហរសម្រាប់និសិត្សពេទ្យ ដ៌ទៃទៀតមកដកស្រង់បទពិសោធន៌ និងបណ្តុះបណ្តាល ។
ចំពោះវិស័យសុខាភិបាល បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនែកម្ពុជា លោកក៌បានអោយពន្លឿន និងយកចិត្តទុកដាក់ ផ្តល់សេវាកម្ម ជូនប្រជាពលរដ្ឋ ។ ភាវុន

