លោកជំទាវ មាន សំអាន បានជុំរុញដល់បងប្អូនជាស្ត្រីឲ្យរួមគ្នាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយគ្មានការរេីសអេីង

កំពង់ចាម :  លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានជុំរុញ ដល់ បងប្អូន ជា ស្ត្រី ឲ្យ រួមគ្នា បម្រើ សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ  ដោយ គ្មាន ការ រេីសអេីង  ខណៈ បច្ចុប្បន្ន នេះបរិមាណស្ត្រីក្នុងភាពជាអ្នកដឹកនាំកាន់តែមានចំនួនកើនឡើងជាលំដាប់ ដែលស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្ត្រីជាឆ្អឹងខ្នង  នៃសេដ្ឋកិច្ច និងសង្គមជាតិ។ ការថ្លែងបែបនេះក្នុងពិធីសំណេះសំណាលរវាងក្រុមសមាជិកាព្រឹទ្ធសភា ជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ  ដែលបានធ្វេីឡេីងនាព្រឹកថ្ងៃទី១៨  ខែមករា  ឆ្នាំ ២០២២  នៅសាខេត្តកំពង់ចាម  ។

ក្នុង ឱកាស នោះដែរ  លោកជំទាវ ប្រធានក្រុមសមាជិកាព្រឹទ្ធសភា  បានលើកឡើងថា  រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់ទិសដៅរួម គឺកសាងសង្គមកម្ពុជាមួយ ដែលរឹងមាំ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។  ដោយបានកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ គួបផ្សំនឹង វិធានការ៣ទៀតគឺ ១-ការខិតខំទប់ស្កាត់និងរុករកការឆ្លងឲ្យបានទាន់ពេល ២-ការពង្រឹង សមត្ថភាពព្យាបាល និងការប្រើប្រាស់ថ្នាំព្យាបាលប្រកបដោយស័ក្ដិសិទ្ធិភាព និង៣-ការអនុវត្ត វិធានការរដ្ឋបាល សុខាភិបាល និងអប់រំ ជាពិសេសជំរុញការចូលរួមពីសាធារណជន និង អនុវត្តនូវកញ្ចប់គោលនយោបាយអន្តរាគមន៍ សង្គម និងសេដ្ឋកិច្ច ដើម្បីរក្សាលំនឹងជីវភាពប្រជាជន និងសេដ្ឋកិច្ច។

ជាមួយគ្នានោះ  លោកជំទាវ  ប៉ាង  ដានី  អភិបាល រងខេត្ត កំពង់ចាម  បានលេីកឡេីងថា  រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនា បតីតេជោ ហ៊ុន សែន តួនាទីស្ត្រីត្រូវបានលើកតម្កើន និងបានគាំទ្រការលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈ តួនាទី សុខុមាលភាពរបស់ស្ត្រីជាមួយនឹង ការប្ដេជ្ញាចិត្តខ្ពស់ របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្ត្រី រួមចំណែកកាត់បន្ថយភាពក្រីក្រ ពង្រឹងអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ បានធ្វើអោយស្ថានភាពស្រ្តីក្នុងខេត្តកំពង់ចាម មានការអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់  ៕

Leave a Reply

Your email address will not be published. Required fields are marked *