ឯកឧត្តម ម៉ែន វិបុល បាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យតំណាងតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងតំណាងតំបន់សេដ្ឋកិច្ចពិសេសមែនហាតធេន និងតំណាងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសស៍ ចូលជួបសម្តែងការគួសម និងឧបត្ថម្ភថវិកាដល់ឯកឧត្តមអភិបាលខេត្តសម្រាប់ទិញម៉ូតូ និងសម្ភារផ្សេងៗសម្រាប់ផ្តល់ឱ្យសិស្សដែលបានប្រឡងជាប់និទ្ទេសA ចំនួន២៦ នាក់ មកពីវិទ្យាល័យនានាខេត្តស្វាយស្វាយរៀង

ខេត្តស្វាយរៀង៖ឆ្លើយទៅនឹងការអំពាវនាវរបស់រដ្ឋបាលខេត្តនាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១  ខែមករា  ឆ្នាំ២០២២នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនក្នុងខេត្តរួមមាន តំណាងតំបន់សេដ្ឋកិច្ចពិសេសតាយសេង តំណាងតំបន់សេដ្ឋកិច្ចពិសេសមែនហាតធេន និងតំណាងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសស៍ ចូលជួបសម្តែងការគួសម និងឧបត្ថម្ភថវិកាដល់ឯកឧត្តមអភិបាលខេត្តសម្រាប់ទិញម៉ូតូ និងសម្ភារផ្សេងៗសម្រាប់ផ្តល់ឱ្យសិស្សដែលបានប្រឡងជាប់និទ្ទេសA ចំនួន២៦ នាក់ មកពីវិទ្យាល័យនានាខេត្តស្វាយស្វាយរៀង។

អញ្ជើញចូលរួមក្នុងឱកាសនេះ រួមមាន លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន និងសប្បុរជននានាដែលកន្លងមកតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តទៅតាមការអំពាវនាវជាបន្តបន្ទាប់ ជាក់ស្តែងដូចជាការចូលរួមឧត្ថម្ភគាំទ្រដល់សិស្សជាប់និទ្ទេសA ដែលប្រលងជាប់នាពេលថ្មីៗនេះជាដើម។ ក្នុងនាមរដ្ឋបាលខេត្ត សូមប្រសិទ្ធពរបវរមហាប្រសើរជូនដល់សប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *