សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំ ឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារៈ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅក្នុងសាលប្រជុំអគារសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងាររបស់សាខាប្រចាំឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា ជាច្រើនរូប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលលទ្ធផលការងារដែលសម្រចបានកន្លងមក ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅក្នុងសាខា ។ របៀបវារៈនៃកិច្ចប្រជុំក្នុងថ្ងៃនេះ មានដូចខាងក្រោម៖

១-របាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២១ ។

២-ពិនិត្យ និងឆ្លងផែនការឆ្នាំ២០២២ និងផែនការត្រីមាសទី១ ឆ្នាំ២០២២ និងបញ្ហាផ្សេងៗ ។

ក្រោយពីបានស្ដាប់នូវរបាយការណ៍លទ្ធផលការងារក្នុងឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ព្រមទាំងការពិភាក្សាទៅលើបញ្ហាប្រឈម ពីសមាជិកអង្គប្រជុំរួចមក ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ លោក លោកស្រី ដែលតែងតែយកចិត្តទុកដាក់ ក្នុងកិច្ចការងារមនុស្សធម៌នាពេលកន្លងមក ។ តាមរយៈនៃការចូលរួមនេះ បានបង្ហាញអោយឃើញពីការជឿជាក់ និងមានទំនុកចិត្តមកលើកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៍ប៉ិនប្រសប់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ឯកឧត្តមក៏បានជំរុញបន្ថែម ទៅដល់សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអនុវត្តទិសដៅការងារក្នុងឆ្នាំ២០២២ ឪ្យទទួលបានជោគជ័យ និងកាន់តែល្អប្រសើរ ៕

Leave a Reply

Your email address will not be published. Required fields are marked *