ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់យុវជនឲ្យរួមគ្នាធ្វេីការងារ ដេីម្បីឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះ ក្នុងគោលបំណង ឲ្យពលរដ្ឋយេីងបានរស់នៅក្នុងម្លប់សន្តិភាព

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  សមាជិកគណៈកម្មធិការកណ្ដាល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម   បាន ជំរុញ ដល់ យុវជន ឲ្យ រួមគ្នាធ្វើការងារ  ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះ ក្នុងគោលបំណងឲ្យ ប្រជាពលរដ្ឋ យើងបានរស់នៅក្នុងម្លប់សន្តិភាព  ការ ថ្លែង បែប នេះក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២១ និងលើកទិសដៅការអនុវត្តបន្ត របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃ២២ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្ត ក្រោម វត្តមាន ឯកឧត្ដម ខ្លូត ផន អនុប្រធានប្រចាំការ គណកម្មាធិការគណៈបក្សខេត្ត និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិកាតាមបណ្ដា ក្រុង-ស្រុក ផងដែរ។

ក្នុង កិច្ចប្រជុំ នោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  បាន លេីកឡេីងពីគោលជំហររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម÷

-ត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ ធ្វើកិច្ចសហការ ពង្រឹងអង្គការចាត់តាំងរបស់គណបក្ស ដោយពង្រឹង និងពង្រីកទ័ពយុវជនបក្ស  ដើម្បីបម្រើប្រយោជន៍អោយប្រជាជន និងរក្សានិរន្តរភាពនៃសន្តិភាពក្នុងប្រទេសកម្ពុជាយើង។

-បន្តការខិតខំរក្សាសមិទ្ធផលដែលមានស្រាប់ និងខិតខំកសាងសមិទ្ធផលថ្មី

-ខិតខំពង្រឹងសមត្ថភាព និងត្រូវខិតខំប្រឹងប្រែងធ្វើការងារ

-ខិតខំប្រឹងប្រែងរក្សាសាមគ្គីភាពផ្ទៃក្នុង

-ត្រូវមានសមូហភាពដឹកនាំ និងរក្សារបបប្រជុំតាមផែននីមួយៗ

-យុវជនត្រូវធ្វើការប្រមូលផ្ដុំដើម្បីរួមគ្នាធ្វើការងារដើម្បី ឲ្យ គណបក្សប្រជាជនកម្ពុជាយើងឈ្នះ ក្នុងគោលបំណងឲ្យប្រជាជនយើងបានរស់ក្នងម្លប់សន្តិភាព

-ត្រូវប្រែក្លាយយុវជនយើងឲ្យទៅជាយុវជនគណបក្ស ដើម្បីរួមចំណែកធ្វើការងារសង្គមបម្រើប្រយោជន៍របស់ប្រជាជន និងរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ផងដែរ  ៕

Leave a Reply

Your email address will not be published. Required fields are marked *