កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងថា ក្នុង យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី ៤ របស់ រាជរដ្ឋាភិបាល នីតិកាល ទី ៦ នៃ រដ្ឋសភា បានផ្ដល់ អទិភាព លេីវិស័យ ទាំង ៤ គឺ មនុស្ស ផ្លូវ ទឹក និង ភ្លេីង អញ្ចឹង ការ បណ្ដុះបណ្ដាល ធនធាន មនុស្ស យេីងត្រូវ ជ្រេីសរេីស កម្រិត ជំនាញ វិជ្ជាសាស្ត្រ បច្ចេកទេស ជា កត្តាសំខាន់ ព្រោះការ កសាង ប្រទេស ឲ្យ មាន ការ រីកចម្រើន គឺ ត្រូវផ្តោត សំខាន់ ទៅ លើ ការកសាង ធនធាន មនុស្ស ទេីប ធ្វើ ឲ្យ ប្រទេស យើង មាន ការ រីកចម្រើន ហើយ ក៏នាំមក នូវ សុខសន្តិភាព ដេីម្បី ឲ្យ សុខសន្តិភាព មាន វឌ្ឍនភាព គឺ ត្រូវ ចំបាច់ មាន ការ អភិវឌ្ឍ លេី វិស័យ ទាំង ៤ នេះ ដើម្បី ផ្តល់ ផលប្រយោជន៍ ជូនដល់ ប្រជាពលរដ្ឋ ដល់ សង្គមជាតិ និង នាំមក នូវ ការ រីកចម្រើន ក៏ដូចជា ការ ចូលរួម លេីក កម្ពស់ កម្រិត ជីវភាព របស់ បងប្អូន ប្រជាពលរដ្ឋ ផងដែរ ។ ការ ថ្លែង បែប នេះ ក្នុងពិធីបើកបវសនកាលថ្មីឆ្នាំសិក្សា២០២១-២០២២ និងចែកប័ណ្ណសរសើរជូននិស្សិត បុគ្គលិក សាស្តចារ្យ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ។
ក្នុង ពិធី នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ក្រេីនរំលឹកចំពោះប្អូនៗសិស្សនិស្សិតទាំងអស់ ត្រូវចងចាំថា ប្អូនៗ គឺជាអ្នកកាន់កូនសោសម្រាប់បើកជោគវាសនារបស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះ ដែលអាចបើកផ្លូវ ឲ្យ ប្អូនៗទាំងអស់ទទួលបានអនាគតដ៏រុងរឿង ។ ឯកឧត្តមអភិបាលខេត្ត បាន បន្ត ថា ចំណេះវិជ្ជា និងសីលធម៌ជាក្រុមគ្រួសារ ដូចនេះសូមឲ្យប្អូនៗ ខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រលើជំនាញសិក្សារបស់ខ្លួន ដើម្បីអាចក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវបន្ថែមទៅលើកិច្ចការដែលលោកគ្រូ អ្នកគ្រូ សាស្ដ្រាចារ្យ បានដាក់ឲ្យធ្វេី ទាំងនៅក្នុងថ្នាក់រៀន និងក្រៅថ្នាក់រៀន ពោលគឺត្រូវចៀសវាងការប្រព្រឹត្តអំពើមិនគប្បី ទាំងឡាយ ដែលជាកង្វល់ចំពោះមុខរបស់សង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ។
បេីតាមលោក មួនវាសនា សាកលវិទ្យាធិការរង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បាន ឲ្យដឹងថា ក្នុងឆ្នាំក្សា២០២០-២០២១កន្លងមក នេះUMEខេត្តកំពង់ចាម មាននិស្សិតកំពុងសិក្សាសរុបចំនួន ជាង២៥០០នាក់ និស្សិតស្រីច្រើនជាង៥០% ដែលកំពុងសិក្សាកម្រិតឆ្នាំសិក្សាមូលដ្ឋាន កម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានជំនាញដូចជា ជំនាញគ្រប់គ្រង គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ គ្រប់គ្រងទេសចរណ៍ ទីផ្សារ សេដ្ឋកិច្ច ច្បាប់ ភាសាអង់គ្លេស អភិវឌ្ឃសហគមន៍ និងវិទ្យាស្ត្រកុំព្យូទ័រ ៕

