សិក្ខាសាលារយៈពេល២ថ្ងៃបង្ហាញលទ្ធផលវិជ្ជមានរបស់ភូមិខ្មែរគ្រុប សំរាប់ឆ្នាំ២០២១នឹងទិសដៅអនុវត្តបន្តឆ្នាំ២០២២

ខេត្តស្វាយរៀង:សិក្ខាសាលារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ របស់ភូមិខ្មែរគ្រុប ដែលបានប្រព្រឹត្តនៅសណ្ឋាគារ Garden City ដែលជា ដែលជាការជួបជុំរវាង ថ្នាក់ដឹកនាំអាជីវកម្មបុត្រសម្ព័ន្ធទាំងអស់ ដែលមានថ្នាក់ដឹកនាំក្រុមហ៊ុនដៃគូរ ជាតិ-អន្តរជាតិ និងសហការី ភូមិខ្មែរគ្រុប ដែលមានសមាជិកចូលរួមប្រមាណជាង២០០នាក់ ដែលបានអញ្ជើញមកពីខេត្តកំពង់ធំ និងខេត្តស្វាយរៀង ។

លោក សោម សុធា អគ្គនាយកគម្រោងភូមិខ្មែរគ្រុបបានឲ្យដឹងថាៈ គោលបំណងដែលបានរៀបចំនៅ កម្មវិធីនេះឡើងគឺដើម្បីបង្ហាញនិងអបអរសាទរលទ្ធផលឆ្នាំ២០២១ ធ្វើបានយ៉ាងល្អក្រៃលែងពីសំណាក់ថ្នាក់នាំអាជីវកម្មបុត្រសម្ព័ន្ធទាំងអស់ ព្រមជាមួយការបង្ហាញអំពីផែនការអាជីវកម្ម គោលដៅប្រាក់ចំណូល ប្រចាំឆ្នាំ២០២២នេះ។

លោកបានបន្តឲ្យដឹងទៀតថាៈ  រឹតតែពិសេសទៅទៀតនេះ យើងក៏ទទួលការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់អំពីដៃគូរក្រុមហ៊ុនអន្តរជាតិ ACCI ដែលដឹកនាំ និងធ្វើបទបង្ហាញដោយផ្ទាល់ពីលោក Zhigang Wang នាយកប្រតិបត្តិ ACCI Group អំពីទិសដៅសហការជាមួយអាជីវកម្ម Phum Khmer Group របស់យើងជាពិសេសគឺវិស័យអចលនទ្រព្យ ទៅលើការបោះទុនប្រាក់វិនិយោគ នាំយកមកនូវគម្រោងសហគ្រាស រោងចក្រ ផ្សារពិព័រផលិតផលសង្ហារឹម គ្រឿងអគ្គីសនី ក្រុមហ៊ុនបេតុង និងក្រុមហ៊ុនដៃគូរអន្តរជាតិមួយចំនួនទៀត។

ដើម្បីរួមគ្នាផ្តល់ជូននូវលំនៅឋានប្រកបដោយគុណភាព ការអភិវឌ្ឍតំបន់រស់នៅបែបបៃតង ប្រកបដោយជីវភាពសេដ្ឋកិច្ចសំបូរបែបហើយលោកក៏សូមថ្លែងអំណរគុណ ចំពោះកិច្ចខំប្រឹងប្រែងរបស់សហការីយើងទាំងអស់ និងជូនចំពោះក្រុមហ៊ុនដៃគូរសហការជាតិ អន្តរជាតិ ដែលផ្តល់នូវជំនឿទុកចិត្ត កិច្ចសហការកាន់តែធំជាបន្តបន្ទាប់ គាំទ្រយ៉ាងពេញទំហឹងទៅសកម្មភាពអាជីវកម្មនានារបស់យើង។

លោក Zhigang Wang នាយកប្រតិបត្តិ ACCI Group ក៏បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនរបស់គម្រោងភូមិខ្មែរមរតកវិស័យអចលនទ្រព្យ ទៅលើការបោះទុនប្រាក់វិនិយោគដែលជាការជឿទុកចិត្តដោយសារមានភាពច្បាស់លាស់មានថ្នាក់ដឹកនាំប្រកបដោយភាពជោគជ័យមានទំនួលខុសត្រូវខ្ពស់ក្នុងវិស័យអចលនទ្រព្យដើម្បីធ្វើជាដៃគូវិនិយោគជាបន្តទៅទៀត។

សូមបញ្ជាក់ផងដែរថាៈ គម្រោងអចលនទ្រព្យភូមិមរតក ភូមិមរតក.ថ្ម.ស និងមរតកមានជ័យមិនត្រឹមតែ ធ្វើការវិនិយោគ ទៅលើវិស័យអចនទ្រព្យប៉ុណ្ណោះទេ តែក៏បានចូលរួមនៅក្នុងការងារសង្គម ដូចជាបានស្ថាបនាផ្លូវមនិងផ្ដល់អំណោយដល់ប្រជាពលរដ្ឋជាហូរហែរ ជាច្រើនគ្រួសារផងដែរ។  ហើយនៅពេលបច្ចុប្បន្ននេះគម្រោងបាននឹងកំពុងធ្វើការពង្រីកទីតាំងបន្ថែមទៀតនៅស្រុកស្វាយជ្រំ ដែលមានដីជាង២០០ហិកតា ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី បង្កើតបានជាតំបន់អាជីវកម្មផ្សេងៗ និងធ្វើឲ្យតំបន់ខាងលិចក្រុងស្វាយរៀង ហើយក៏មានគ្រោងនៅខេត្តកំពង់ធំ ខេត្តកំពត ខេត្តកំពង់សោម ខេត្តសៀមរាប ដើម្បីអភិវឌ្ឍន៍ឲ្យក្លាយទៅជាតំបន់រស់នៅមួយ ដែលមានភាពអ៊ូអរ ស៊ីវីល័យ ទាក់ទាញនិងមានដី ផ្ទះ តូបផ្សារ តម្លៃសមរម្យហើយក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យភូមិមរតកក៏មិនភ្លេចអំពីវប្បធម៌-អរិយធម៌-សាសនានោះដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *