អាជ្ញាធរក្រុងស្ទឹងសែន.ចាប់ផ្តើមកែលម្អអនាម័យ បរិស្ថាននិងសោភ័ភាពក្រុង.ត្រៀមបុណ្យទន្លេ

កំពង់ធំ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ អាជ្ញាធរក្រុងសែន ដឹកនាំដោយលោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែន ប្រជុំរៀបចំកែលម្អអនាម័យ និងបរិស្ថានក្នុងក្រុងត្រៀមបុណ្យទន្លេ។ ក្នុងឱកាសនោះដែរ លោកអភិបាលរងក្រុង លើកឡើងថា បញ្ហាដែលត្រូវរៀបចំពោះមុខសំខាន់ រួមមាន ការរៀបចំកែលម្អសួនដំរីជាន់ខ្លា សួនវិមានឯករាជ្យ សួនអាចារ្យលាក់ សួនលោកតាក្រហមក និងសួនច្បារកណ្តាលទ្រូងផ្លូវ ចាប់ពី គល់ស្ពាន ត្បូងចាម រហូត ដល់រង្វង់ មូលលោកតាក្រហមក។

ការរៀបចំសោភណ្ឌភាពដើមឈើតាមបណ្តោយដងផ្លូវ ដែលដើមឈើខ្លះត្រូវកាត់តុបតែងមែក ព្រមទាំងរៀបចំតាំងភ្លើងលម្អ  ដើម្បីបង្កើនសោភណ្ឌភាពកាន់តែស្រស់ស្អាតនៅពេលរាត្រី។ សំអាតអនាម័យ បរិស្ថាន នៅតាមបណ្តោយដងផ្លូវ  ក្នុងទីរួមខេត្ត  និងចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់ ការ លក់ ដូររបស់អាជីករ  នៅក្នុងផ្សារនិងបណ្តាដងផ្លូវសំខាន់ៗ។

ទន្ទឹមនោះត្រូវចុះណែនាំម្ចាស់ ភោជនីយដ្ឋាន  សណ្ឋាគារផ្ទះសំណាក់  ខ្លឹមកំសាន្ត ឲ្យបង្កើន សុវត្ថិភាព អអនាម័យទាំង ម្ហូបអាហារនិងវិធាន ការសុខាភិបាលផងដែរ។

លោកបន្តថា កម្មវិធីបុណ្យទន្លេលើកទី៧ នៅក្នុងខេត្តកំពង់ធំ គឺនឹងជំរុញការអភិវឌ្ឍវិស័យ ទេស ចរណ៍ និងកំណើនទេសចរណ៍  ជំរុញការ អភិវឌ្ឍ ហេដ្ឋា រចនា សម្ព័ន្ធក្នុងខេត្ត ពិសេសបំផុសស្មារតី ចូលរួមក្នុងចលនាប្រឡងប្រណាំង  «ទីក្រុងស្អាតរមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ។

ជាមួយគ្នានេះផងដែរ កម្មវិធីបុណ្យទន្លេ  សម្រាប់ខេត្តកំពង់ធំ ក៏នឹងរៀបចំទីតាំង ពិព័រណ៍ សមិទ្ធផលសម្រាប់ក្រុងស្រុកទាំង៩  ដែល ជា សមិទ្ធផល សក្កានុពលរបស់ខ្លួនរបស់ស្រុកនីមួយៗផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *