ខេត្តកែបៈ ឯកឧត្តម ឧ ត្ត ម សេនីយ៍ ឯក ហ៊ុន ម៉ា ណែ ត អគ្គ មេបញ្ជាការរង នៃ កងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បាន មានប្រសាសន៍ បញ្ជាក់ថាៈ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី បាន ដឹកនាំ ប្រទេសជាតិ ក្នុង រយៈកាល កន្លងមក នេះ ប្រកបដោយ ការលះបង់ និង ការប្តេជ្ញាចិត្ត ខ្ពស់ រួម ជាមួយនឹង ការទទួលខុសត្រូវ សម្រេច អារកាត់ គ្រប់ កាលៈទេសៈ ទាំង ក្នុង ស្ថានការណ៍ គ្រោះថ្នាក់ និង ការកំណត់ ទិសដៅ ដើម្បី អភិវឌ្ឍន៍ ជាតិ រហូត ទទួលបាន នូវ ជំនឿ ទុកចិត្ត និង ការគាំទ្រ ពី សំណាក់ ប្រជា ពល ដ្ឋ គ្រប់ មជ្ឈដ្ឋាន ។ការបញ្ជាក់ នេះ ក្នុង ពិធី សម្ពោធ ឆ្លង មហា កុដិ ថ្មី និង សមិទ្ធផល នានា ក្នុង វត្ត កំពង់ ត្រ ទ្បា ច ស្ថិតក្នុង ភូមិ កំពង់ ត្រ ទ្បា ច សង្កាត់ ព្រៃធំ ក្រុងកែប ខេត្ត កែប កាលពី ព្រឹក ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ។ឯកឧត្តម ឧ ត្ត ម សេនីយ៍ ឯក ហ៊ុន ម៉ា ណែ ត បាន បន្តថាៈ ថ្មីៗ នេះ កម្ពុជា ទទួលបាន ជោគជ័យ គួរ ជាទី មោទនៈ លើ សមរភូមិ ប្រយុទ្ធ នឹង ជំងឺ កូ វីដ -១៩ ក្រោម ការដឹកនាំ ប្រកបដោយ យុទ្ធសាស្ត្រ ប្រាកដនិយម និង ការ ប្រកាន់ខ្ជាប់ នូវ គោលការណ៍ មនុស្សធម៌ របស់ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី ជាពិសេស ការចូលរួម ដ៏ ក្លៀវក្លា ស្មោះត្រង់ និង ប្រកបដោយ ការជឿទុកចិត្ត របស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ រួមគ្នា ជាម ហា កម្លាំង សាមគ្គី ជាតិ នៅ ចំពោះមុខ ស្ថានការណ៍ វិបត្តិ ដ៏ គ្រោះថ្នាក់ នេះ ។ មេបញ្ជាការ កងទ័ពជើងគោក ក៏បាន ចូលរួម អបអរ សារ ទរ ចំពោះ ការសម្ពោធ សមិទ្ធផល ថ្មីៗ ក្នុង វត្ត កំពង់ត្រឡាច ដែលមាន ការកសាង អភិវឌ្ឍន៍ រីកចម្រើន ជា លំដាប់ ចាប់តាំងពី ក្រោយ របប ប៉ុលពត មក ដោយ សមិទ្ធផល ទាំងនេះ បានកើត ឡើង ពី សាមគ្គីភាព របស់ ពុទ្ធ បរិ ស័ ទ្ទ គ្រប់ មជ្ឈដ្ឋាន ជា ប្រយោជន៍ សម្រាប់ ប្រជាពលរដ្ឋ ប្រើប្រាស់ ដើម្បី ធ្វើ បុណ្យទាន ទៅតាម គន្លង ប្រពៃណី ព្រះពុទ្ធសាសនា ។ ទន្ទឹមនឹងនេះ ក៏ សូម ចូលរួម អបអរសាទរ ចំពោះ ខេត្ត កែប ដែល ត្រូវ បានប្រកាស ជា ខេត្ត ដំបូង គេ ដែល អស់ គ្រាប់មីន ដែល នេះ ជា មោទនភាព សម្រាប់ ជាតិ ប្រជាជន ទាំងអស់ និង ជា និមិត្តរូប នៃ ការ រស់ ទ្បើង វិញ ប្រកបដោយ សុខសន្តិភាព ពេញលេញ និង ភាពសុខដុមរមនា អស់ ការភ័យខ្លាច ដែល បង្ក ទ្បើង ដោយសារ សង្គ្រាម និង ផលវិបាក ដែល បន្សល់ទុក ដោយ សង្គ្រាម ។ ក្រៅពីនេះ ខេត្ត កែប ក៏មាន ការអភិវឌ្ឍ រីកចម្រើន លើ គ្រប់ វិស័យ ព្រមទាំង ទទួលបាន នូវ ជ័យលាភី ជាច្រើន ខាង ផ្នែក សោភ័ណ ភាព បរិស្ថាន និង ទេសចរណ៍ ទាំង ថ្នាក់ជាតិ និង ថ្នាក់ តំបន់ គួរ ជាទី មោទនៈ ដែលជា សក្ខីភាព នៃ កិច្ចខិតខំ ប្រឹងប្រែង របស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ គ្រប់លំដាប់ ថ្នាក់ ក្នុងការ អភិវឌ្ឍ មូលដ្ឋាន របស់ខ្លួន ។ ជាមួយគ្នានេះ ឯកឧត្តម ឧ ត្ត ម សេនីយ៍ ឯក ហ៊ុន ម៉ា ណែ ត បាន អរគុណ ប្រជាពលរដ្ឋ ក្នុង ខេត្ត កែប ដែល តែង ជឿទុកចិត្ត និង គាំទ្រ ឥត ងាករេ ចំពោះ សម្តេច តេ ជោ និង ក៏ សូម បន្ត ការសម្រេចចិត្ត ដ៏ ត្រឹមត្រូវ បែបនេះ ត ទៅមុខទៀត ដើម្បី ភាពសុខសាន្ត និង ការបន្ត អភិវឌ្ឍន៍ រីកចម្រើន រុងរឿង របស់ ប្រទេសជាតិ យើង ៕

