ព្រះវិហារៈ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ នៅផ្ទះសំណាក់ ហែម ភារិទ្ធ ស្ថិតតក្នុងភូមិភារ កិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានរៀបចំបើកវគ្គបណ្ដុះបណ្ដាលគ្រូ បង្គោល ហូកា(Hoka) ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជះ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់សិក្ខាកាមជាច្រើនរួបផងដែរ។
មានប្រសាសន៍ឱកាសនោះ ឯកឧត្តម លី សារ៉ារិទ្ធ បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលខេត្តព្រះវិហារ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលដើម្បីធ្វើឲ្យបុគ្គលិកក៏ដូចជាម្ចាស់ ឬអ្នក គ្រប់គ្រងអាជីវកម្ម សេវាកម្មទេសរណ៍ មានចំណេះនិងជំនាញពិតប្រាកដ និងកាន់តែច្បាស់ លាស់ថែមទៀត។
មានប្រសាសន៍ក្នុងពិធីបើកវគ្គ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្ដាំផ្ញើទៅដល់សិក្ខាកាមទាំងអស់ មេត្តាយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ដាប់និងចាប់យកនូវ ចំណេះនិងជំនាញពីវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ដើម្បីបង្កើននិងពង្រឹងសមត្ថភាពដល់គ្រូ បង្គោល។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ព្រមទាំងអង្គការជាដៃគូ ព្រម ទាំងម្ចាស់អាជីវកម្មដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ។
សូមបញ្ជាក់ផងដែរថាវគ្គបណ្ដុះបណ្ដាលនាពេលនេះមានរយៈពេល១សប្ដាហ៍ដែលមាន សិក្ខាកាមចូលរួមសរុបចំនួន ៣២រូប មកពីខេត្ត ព្រះវិហារ និងមណ្ឌលគីរី។

