អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន ១០គ្រួសារ នៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលអំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី

ខេត្តកំពង់ធំៈ នៅរសៀល ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២០ ក្នុង នាម មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ធំ ប្រធាន សមាគម អតីត យុវជន យុទ្ឋជន កម្ពុជា ខេត្ត កំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន ដឹកនាំ ក្រុម គ្រូ ពេទ្យ រួម ជាមួយ សហការី អាជ្ញាធរដែនដី និង ព្រះ សង្ឃ ព្រមទាំង ប្រជាពលរដ្ឋ ទៅ ផ្សព្វផ្សាយ វិធានការ ប្រយុទ្ធ ប្រឆាំង ការ ពារ ទប់ស្កាត់ ការ ឆ្លង រីក រាល ដាល មេរោគ កូវីដ ១៩ ជូន ដល់ ព្រះ សង្ឃ អតីតយុទ្ធជន និង ប្រជាពលរដ្ឋ នៅ វគ្គ តាប្រុក ឃុំ ឈូក ខ្សាច់ ស្រុក បារាយណ៍ ខេត្ត កំពង់ធំ និង បាន នាំយក នូវ អំណោយ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គ មេបញ្ជាការ រង នៃ កង យោធពលខេមរភូមិន្ទ មេបញ្ជាការ កង ទ័ព ជើង គោក និង លោក ជំទាវ ពេជ ចន្ទ មុន្នី ទៅ ឧបត្ថម្ភ ជូន អតីត យុទ្ធ ជន ពិការ និង គ្រួសារ អតីត យុទ្ធ ជន ពលី ចំនួន ១០គ្រួសារ ដែល កំពុង មាន ជីវភាព លំបាក ខ្វះ ខាត យ៉ាង ខ្លាំង ដោយ ក្នុង មួយ គ្រួសារ ទទួល បាន នូវ អង្ករ ចំនួន ២៥ គីឡូក្រាម មីម៉ាម៉ា ចំនួន មួយ កេស ទឹក ពិសារ បរិសុទ្ធ កម្ពុជា ចំនួន មួយ កេស មុង ជ្រលក់ ថ្នាំ ចំនួន មួយ ម៉ាស់ ក្រណាត់ ចំនួន ១២ ម៉ាស់ និង ថវិកា មួយ ចំនួន ផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *