លោកជំទាវ ឈឹម ស្រីមុំ ភរិយា ឯកឧត្តម ឈួរ ច័ន្ទឌឿន និង លោកជំទា ប៊ន សុភី ព្រមទាំងថ្នាក់នាំមន្ទីរពាក់ព័ន្ធជានារី បានអញ្ជើញចុះពិនិត្យមើលសមាគមសិប្បកម្មការផលិតសម្ភារៈប្រើប្រាស់ពីដើមឫស្សី និង ផលិតផលរបស់មជ្ឃមណ្ឌលអភិវឌ្ឍន៍ស្រ្តីនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី០៤កុម្ភះ ២០២១លោកជំទាវ ឈឹម ស្រីមុំ ភរិយា ឯកឧត្តម ឈួរ ចន្ទ័ឌឿន   អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត រួមដំណើរដោយ លោកស្រីប្រធាន អនុប្រធានមន្ទីរកិច្ចការនារី លោកស្រីអនុប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះទៅត្រួតពិនិត្យទីតាំង សមាគមសិប្បកម្មឫស្សី ស្ថិតនៅភូមិននាមទទឹង ឃុំទឹកហូត សិប្បកម្មឫស្សី ភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរនិង មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដែលទីតាំងទាំង៣ស្ថិតនៅក្នុង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍បញ្ជាក់អោយដឹងថាៈក្រុមការងារចុះត្រួតពិនិត្យដើម្បី ត្រៀមរៀបចំទទួល គណៈប្រតិភូភរិយាឯកអគ្គរដ្ឋទូតប្រទេសអាស៊ាន អញ្ជើញមកទស្សនកិច្ច ខេត្តកំពង់ឆ្នាំង និង ឈៀងចូលទស្សនា មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ខេត្តកំពង់ឆ្នាំង នាពេលខាងមុខនេះផងដែរ៕ ដោយសុក្ខារិន

 

Leave a Reply

Your email address will not be published. Required fields are marked *