ដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សនៅរមណីយដ្ឋានប្រាសាទកោះកេរ

ព្រះវិហារៈ ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ លោក អ៉ី លីកា ប្រធានគ្រប់គ្រងគម្រោងអប់រំផ្សព្វផ្សាយបេតិកភណ្ឌ បានដឹកនាំសិស្សានុសិស្សដែលបានបញ្ចប់វគ្គសិក្សាអប់រំ និងផ្សព្វផ្សាយបេតិកភណ្ឌចំនួន០៣សាលាគឺ: វិទ្យាល័យ (ខេមរៈតេជោ) អនុវិទ្យាល័យ(ស្រអែម) និងអនុវិទ្យាល័យ (ហ៊ុន សែន ស្រះក្តុល) ទៅទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ សរុបចំនួន ៧៣នាក់។

ក្នុងឱកាសនោះដែរ លោក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា និងលោក ភិន សំណាង មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញនៅចំណុច ទី១ប្រាសាទប្រាំ ទី២ប្រាសាទចិន ទី៣ប្រាសាទបឹងខ្នារ ទី៤ប្រាសាទលិង្គ ទី៥ប្រាសាទស្រឡៅ ទី៦ប្រាសាទបន្ទាយពីរជាន់ និងបរិវេណប្រាសាទប្រាង្គ។

ទស្សនៈកិច្ចសិក្សានេះ គោលបំណងសំខាន់នៃបទបង្ហាញនេះគឺ

-ស្វែងយល់ពីប្រវត្តិសាស្ត្រនៃការកសាង និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទ

-ការអភិរក្ស និងជួសជុលប្រាសាទ

-ស្វែងយល់ប្រព័ន្ធធារាសាស្ត្របុរាណ

-សំណង់មន្ទីរពេទ្យបុរាណ

-ការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងស្រុកគូលែន នៃខេត្តព្រះវិហារ៕

Leave a Reply

Your email address will not be published. Required fields are marked *