ការធ្វើយុទ្ធនាការប្រមូលសំរាម ក្នុងភូមិកោះកេរ តាមវង់ទស្សនា និងបរិវេណប្រាសាទក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ព្រះវិហារ៖ ដើម្បីថែរក្សានិងអភិរក្ស  ក្រោយពេលចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរជាតិព្រះវិហារប្រចាំការនៅរមណីយដ្ឋានប្រាសាទ កោះកេរ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានធ្វើយុទ្ធនាការប្រមូលសម្អាតសំរាម នៅតាមទីតាំងនៃតួប្រាសាទនិមួយៗជាពិសេស នៅក្នុងភូមិកោះកេរ តាមវង់ទស្សនា និងបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលដឹកនាំដោយលោក ខា ហោ អនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក និងមានការចូលរួមពីមន្រ្តី ឆ្មាំអភិរក្ស ពលករជំនាញ ពលករអនាម័យ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារអភិរក្សព្រៃឈើ សន្តិសុខអភិរក្ស នគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ មេភូមិកោះកេរ  លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាកោះកេរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទេសភាពធម្មជាតិ និងរក្សាបាននូវបរិស្ថានស្អាតក្នុងរមណីយដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *