កិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែមិថុនា និងទិសដៅអនុវត្ដបន្ដ ប្រចាំខែកក្កដា ឆ្នាំ២០២៤ របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

ព្រះវិហារៈ  នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែមិថុនា និងទិសដៅអនុវត្ដបន្ដ ប្រចាំខែកក្កដា ឆ្នាំ២០២៤ និងប្រគល់សេចក្ដីសម្រេចផ្លាស់ប្ដូតួនាទី ជូននាយទាហាន ចំណុះទីបញ្ជាការ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ លោកនាយសេនាធិការរង លោកនាយការិយាល័យ-ផ្នែក លោកមេបញ្ជាការក្រុង-ស្រុក និងវរសេនាតូចទាំងពីរ និងអង្គភាពចំណុះ។

ឯកឧត្ដម មេបញ្ជាការ បានផ្ដាំផ្ញើដល់នាយទាហានដែលបានទទួលតួនាទីភារកិច្ចថ្មីត្រូវយកចិត្តទុកដាក់បំពេញការងារអោយបានល្អ នឹងស្ដាប់របាយការណ៍ស្ដីអំពីការចុះបង្ក្រាបការពារទប់ស្កាត់បទល្មើសកាប់ព្រៃឈើអភិរក្សរបស់រដ្ឋយកដីធ្វើកម្មសិទ្ធ តាមបណ្ដាអង្គភាពនឹងគោលដៅដែលកំពុងអនុវត្តនិងប្រតិបត្តិការនិងត្រៀមកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះនូវគ្រោះធម្មជាតិ ដូចជាខ្យល់កន្រ្តាក់ទឹកជំនន់ជាដើម  ឯកឧត្ដម មេបញ្ជាការ បានដាក់បទបញ្ជាដល់បណ្តាកងឯកភាពដែលឈរជើងនៅជាប់តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា- ថៃ-ឡាវ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារអោយបាននូវបូរណភាពទឹកដី និងទប់ស្កាត់អោយបាននូវរាល់បទល្មើសផ្សេងៗ ក្នុងនោះដែរ ឯកឧត្តម មេបញ្ជាការ បានធ្វើការកោតសរសើរដល់បណ្តាកងឯកភាពទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អកន្លងមក និងបានផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមជៀសវាងអោយឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ៕

Leave a Reply

Your email address will not be published. Required fields are marked *