ឯកឧត្តម អ៊ុន ចាន់ដា ផ្តល់ សម្ភារៈ ការពារ ជំងឺ កូវីដ -១៩ ជូន មន្ត្រី អនុរក្ស ពន្ធនាគារ ខេត្តកំពង់ចាម ខណៈ ទីតាំង ថ្មី ត្រូវបាន សាងសង់ រួចរាល់ ជាស្ថាពរ

កំពង់ចាម : ឯកឧត្តម   អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ ថ្នាក់ ដឹក នាំ  មន្ទីរ អង្គភាព ពាក់ព័ន្ធ  និង អជ្ញាធរ ស្រុក នាព្រឹក ថ្ងៃ ទី ១០  ខែមិនា  ឆ្នាំ ២០២១ នេះ   បាន អញ្ជើញ ផ្តល់ អាកុល ចំនួន ៣០០លីត្រ  និង ម៉ាស  ២០០០  ជូនដល់ មន្ត្រី អនុរក្ស ពន្ធនាគារ ខេត្តកំពង់ចាម  សម្រាប់ ប្រេីប្រាស់ ការពារ ជំងឺ ឆ្លង  ក្នុង ដំណាក់កាល   កូវីដ -១៩  ខណៈ ទីតាំង ពន្ធនាគារ ថ្មីនេះ  ស្ថិតនៅ ក្នុង  ភូមិ ផ្កាយ ព្រឹក  ឃុំ មៀន  ស្រុក ព្រៃឈរ  ខេត្ត កំពង់ចាម   ត្រូវ បាន សាងសង់ រួចរាល់ ជាស្ថាពរ  និង មាន ទណ្ឌិត ត្រឹម  ៣០នាក់  ។

ឆ្លៀត ក្នុង ឱកាសនោះដែរ  ឯកឧត្តម    អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ធ្វើ ការ ផ្តាំផ្ញេី ដល់ ថ្នាក់ដឹកនាំ ពន្ធនាគារ ខេត្ត  ត្រូវ  បន្តការយកចិត្តទុកដាក់ ខ្ពស់   ក្នុង ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩  កុំ ឲ្យ មាន ការ ឆ្លង ជំងឺ ដ៏ កាច សាហាវ នេះ  ដល់ មន្ត្រី អនុរក្ស ពន្ធនាគារ  និង ទណ្ឌិត នៅ ក្នុង ពន្ធនាគារ នោះឡើយ  ពោលគឺ ត្រូវ អនុវត្ត ឲ្យ បាន ម៉ឺងម៉ាត់ នូវ វិធានការ  ៣ការពារ  ៣កុំ  តាម អនុសាសន៍ ដ៏ ថ្លៃថ្លា របស់ សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  ឲ្យ បាន ខ្ជាប់ខ្ជួន ផងដែរ  ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២  ហ៊ុន  ខី  ប្រធាន ពន្ធនាគារ ខេត្តកំពង់ចាម  បាន ឲ្យដឹងថា  ទីតាំង  ពន្ធធនាគារ ថ្មី នេះ  ចាប់ផ្ដើម កសាងឡើង ក្នុង ឆ្នាំ ២០១៩  ដែល រហូត មក ដល់ ពេល នេះ  គឺ សម្រេច បាន រួចរាល់ ជាស្ថាពរ  ១០០%ហើយ   ដោយ ទីតាំងនៅ លើ ទួល  ខ្ពស់  និង មាន ទីធ្លា ធំទូលាយ  ហេីយ មាន ខ្យល់អាកាស ល្អ ទៀត ផង   ។

លោក ហ៊ុន  ខី  បាន បញ្ជាក់ ថា  ទីតាំង ពន្ធនាគារ ថ្មី នេះ   មាន អគារ ធំ ៗ  ចំនួន ៣អគារ   ស្មើ នឹង ៥៣ បន្ទប់  ដែលអាច ទទួល ទណ្ឌិត បាន ប្រមាណជាង ១០០០ នាក់  ប៉ុន្តែ បច្ចុប្បន្ននេះ  គឺ មាន ទណ្ឌិត ត្រឹម តែ ៣០នាក់ ប៉ណ្ណោះ  ព្រោះ មិន ទាន់ ទទួល ទណ្ឌិត មក ពី ពន្ធនាគារ ចាស់  នៅ ខេត្តត្បូងឃ្មុំ នៅឡើយទេ  ដោយ កំពុង ធ្វើ ការ បោសសំអាត  និង ត្រៀម រៀបចំ ធ្វើ ពិធី  សម្ពាធ  ក្នុង អំឡុង ខែ មេសា  ឆ្នាំ ២០២១   ខាងមុខ នេះ ជាមុនសិន  ៕

Leave a Reply

Your email address will not be published. Required fields are marked *