អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះពិនិត្យការដ្ឋានជួសជុលស្ពានតាអោង និងប្រាសាទវាលផ្ទី

សៀមរាបៈ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណស្ថិតនៅភូមិ ចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ស្ថានភាពមុនការជួសជុល ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង និងផ្នែកខ្លះបានប្រេះ និងរលុះធ្លាក់ ដែលប្រឈមនឹងហានិភ័យខ្ពស់ ទាមទារឱ្យមានការជួស ជុលជាបន្ទាន់។ បន្ទាប់ពីនោះ ឯកឧត្តមអគ្គនាយក ក៏បានអញ្ជើញចុះទៅពិនិត្យការដ្ឋានកំណាយ ស្រាវជ្រាវនិងជួសជុល នៅប្រាសាទវាលផ្ទី ស្ថិតនៅចំកណ្ដាលបារាយណ៍ប្រាសាទបេងមាលា ដែលបានបើកការដ្ឋាន នាដើម ខែមីនា កន្លងទៅផងដែរ។ ប្រាសាទនេះ ទទួលបានការ ឧបត្ថម្ភជាថវិកាសម្រាប់ជួសជុលដោយ សប្បុរសជនខ្មែរ ដែលបច្ចុប្បន្នក្រុមការងារជំនាញ របស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើការ ស្រាវជ្រាវ មុននឹងចាប់ផ្តើមជួសជុលនាពេលឆាប់ៗ ខាងមុខនេះ៕ដោយតាំង ហូ

Leave a Reply

Your email address will not be published. Required fields are marked *