ព្រះវិហារ÷ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីចំនួន 0១ ខ្នង 0៤បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សប្បុរសជន ជនជាតិឥណ្ឌូនេស៊ី និងប្រជាជនឥណ្ឌូនេស៊ី ដែលបានឧបត្ថម្ភកសាងឡើងតាមរយៈ លោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបំពេញតម្រូវការបន្ទប់សិក្សានៅក្នុងមូលដ្ឋាន របស់ខេត្តព្រះវិហារ។
ពិធីសម្ពោធនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាតេជោភ្នំដងរែក ដែលមានទីតាំងស្ថិតនៅភូមិស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

