រដ្ឋបាលក្រុងព្រះវិហារ ប្រកាសក្រុមហ៊ុនស៊ីនទ្រី ខេមបូឌា ជាអ្នកផ្ដល់សេវាអនាម័យថ្មី និងជំរុញការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំរាម!

ព្រះវិហារ៖ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលក្រុងព្រះវិហារ បានរៀបចំពិធីប្រកាសក្រុមហ៊ុនផ្ដល់សេវាអនាម័យថ្មីក្នុងក្រុងព្រះវិហារ និងផ្សព្វផ្សាយបញ្ហាអនាម័យជូនដល់ប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារ ក្រោមវត្តមានលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ និងលោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្ត ដោយមានការចូលរួមពីសំណាក់ លោកចៅសង្កាត់ លោកមេភូមិ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ពិធីប្រកាសនោះមន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយរដ្ឋបាលក្រុងព្រះវិហារ ដើម្បីធ្វើការផ្សព្វផ្សាយការងារគ្រប់គ្រងសំរាមសំណល់រឹងក្នុងទីប្រជុំជន ដល់បណ្តាភូមិទាំង ២០ និងសង្កាត់ចំនួន០២ ក្នុងក្រុងព្រះវិហារ ព្រមទាំងមានការទទួលជួបសំណេះសំណាលជាមួយក្រុមហ៊ុនផ្តល់សេវាប្រមូលសំរាម ស៊ីនទ្រី ដើម្បីចង្អុលបង្ហាញលើការផ្តល់សេវាប្រមូលសំរាមនៅក្រុងព្រះវិហារ ដែល នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ តទៅ។

ជាមួយគ្នានេះផងដែរ មន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏បានប្រគល់ជូននូវធុងសំរាមចំណុះ ២០០លីត្រ ចំនួន១០ ដល់រដ្ឋបាលក្រុងព្រះវិហារ សម្រាប់ប្រើប្រាស់នៅតាមទីសាធារណៈនានា ក្នុងក្រុងព្រះវិហារផងដែរ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *