ក្រុមហ៊ុនខេមបូឌាន ប្លូហេវិនលីមីធីត តម្រូវការជ្រើរើសកម្មករ ចំនួន២០០នាក់នៅស្រុកគូលែន ខេត្តព្រះវិហារ

ព្រះវិហារ៖ឱកាសការងាររកប្រាក់កម្រៃសម្រាប់រដូវច្រូតកាត់រួច ក្រុមហ៊ុនខេមបូឌាន ប្លូហេវិនលីមីធីត តម្រូវការជ្រើរើសកម្មករ ចំនួន២០០នាក់ធ្វើការប្រមូលផលផ្លែម្ជូរល្មម (ហៅថាជៀង គ្រៀង ) ស្ថិតនៅទីតាំង ក្រុមហ៊ុនខេមបូឌាន ប្លូហេវិន លីមីធីត ភូមិព្យួរជ្រូក ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ។

-ក្នុងនោះសម្រាប់ប្រាក់កម្រៃដល់កម្មករក្រៅម៉ោង (គិតជាគីឡូ)មានដូចសេចក្ដីសម្រេចលក្ខខណ្ឌដូចមានរូបភាពជូនភ្ជាប់ខាងក្រោមនេះ ៖

-រីឯកម្មករដែលធ្វើការជាប្រចាំមានប្រាក់កម្រៃចាប់ពី160$ឡើងទៅដល់ 350$តាមរបបការងារជំនាញ ដោយមានកន្លែងស្នាក់នៅ អាហាបីពេល ទឹកប្រើប្រាស់គ្រប់គ្រាន់ ទីតាំងសមរម្យមានផាសសុខភាព ។

ប្រភេទកម្មករជំនាញមាន៖-ផ្នែកកាន់ជំនាញម៉ាស៊ីន បញ្ជារោងចក្រ បកគ្រាប់ -ផ្នែកចំហុយប្រេង ស្លឹកគ្រៃ -ផ្នែកបេះផ្លែ ផ្នែកបក ផ្នែកហាល ផ្នែកលើកដាក់ និងដឹកជញ្ជូនផ្លែម្ជូល្មម

-ផ្នែកភ្ជូដី ផ្នែកដាំដុះ -និងការងារសំខាន់ៗមួយចំនួនទៀតដែលក្រុមហ៊ុនតម្រូបការ ។

អាស្រ័ដូចបានជម្រាបជូនសាធារណៈជនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកគូលែនទាំងមូលអញ្ជើញមកទាក់ទងនៅទីតាំងក្រុមហ៊ុនខាងលើផ្ទាល់ ឬអាចទាក់ទង មកការិយាល័យរដ្ឋបាលស្រុកគូលែន ឫតាមរយៈtelegram និងលេខទូរសព្ទ0715555808នះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *